បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា បុរសជាជនឥណ្ឌាម្នាក់បានប៉ងសម្លាប់ប្រពន្ធខ្លួនជាច្រើនលោក ដោយលើកទី១ជួយសង្គ្រោះទាន់ ឯលើកទីពីរគេមិនអាចជួយសង្គ្រោះនារីជាប្រពន្ធនោះបានឡើយ។
យោងតាមការសារភាព បុរសជាប្ដីបានរៀបរាប់គ្រោងសម្លាប់ប្រពន្ធលោកថា លោកតែងតែដាក់ថ្នាំងងុយដេកឲ្យប្រពន្ធផឹក បន្ទាប់មកបុរសជាប្ដីបានយកពស់ឲ្យមកខាំប្រពន្ធ ធ្វើដូចជាមានហេតុការណ៍ពស់ចឹក ដើម្បីសម្លាប់ប្រពន្ធខ្លួន។
លោកបានព្យាយាមរកទិញសព្វពស់អស់ច្រើនលើកដើម្បីធ្វើយ៉ាងណាសម្លាប់ប្រពន្ធខ្លួនឲ្យបានឆាប់។ បុរសរូបនោះបន្តទៀតថានៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ រូបលោកបានទិញពស់វែកមួយក្បាលតម្លៃប្រមាណជា១៣៥ដុល្លារ។ ហើយលោកក៏បានដាក់ពស់លើផ្ទះ ហើយលួងប្រពន្ធឡើងទៅលើ តែសំណាងល្អ ពស់មិនបានចឹកប្រពន្ធលោកឡើយ ព្រោះរត់ចេញមកទាន់។ នៅទី២ ខែមីនា លោករៀបគម្រោងម្ដងទៀត ដោយដាក់ថ្នាំងងុយគេងឲ្យប្រពន្ធផឹក ហើយលោកបានវាយពស់ដើម្បីឲ្យពស់ខឹង ហើយចឹកប្រពន្ធលោក។ លើកនេះប្រពន្ធលោកត្រូវពស់ចឹកមែនពិត តែត្រូវបានបញ្ជូនទៅពេទ្យទាន់ពេល។ តែជាអកុសល រំលងបាន១៥ថ្ងៃបុរសរូបនេះបានធ្វើដូចលើកមុនដែរ ហើយពស់ក៏ចឹងនាងទៀត តែម្ដងនេះពេទ្យជួយជីវិតនាងលែងបានហើយ៕
/Hollywood(1)/61a046709651b_1637893740_large.jpg?ssl=1)
/Hollywood(1)/61a0466f6c480_1637893740_large.jpg?ssl=1)
ប្រភព៖ news.zing.vn