2022/07/02 at 2:34 AM
Banner Top
ដឹងការពិតហើយ! បុរសម្នាក់ដែលដៀលសមត្ថកិច្ចកប់ៗនោះ តាមពិតគឺជា…

ភ្នំពេញ៖ បុរសម្នាក់បានធ្វើឲ្យមហាជនសម្ដែងការហួសចិត្តជាខ្លាំង ក្រោយរូបគាត់បានប្រើពាក្យស​ម្ដីមិនសមរម្យដាក់សមត្ថកិច្ច ដោយបានប្រមាថមើលងាយ និងដៀលកប់ៗមាត់ទៀតផង បន្ទាប់ពីបុរសខាងលើជិះម៉ូតូមិនពាក់មួកសុវត្ថិភាព និងបញ្រ្ចាសទិសបន្ទាប់ពីសមត្ថកិច្ចហៅសួរនាំ។ ដោយហេតុការណ៍ដ៏ហួសចិត្តមួយនេះបានកើតឡើងនៅវេលាម៉ោង០១ និង៥០នាទី រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យ៉ាងណាមិញ ក្រោយពីវីដេអូឃ្លីបជេរប្រមាថសមត្ថកិច្ចត្រូវបានអ្នកលេងបណ្ដាញសង្គមនាំគ្នាចែករំលែកតៗគ្នាពេញបណ្ដាញសង្គម បុរសចិត្តឆៅរូបនេះកំពុងក្លាយជាផ្ទាំងស៊ីប រងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន។ហើយក្រោមការចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបុគ្គលម្នាក់នេះ មកចាត់វិធានការតាមច្បាប់ជាបន្ទាន់។

សូមបញ្ជាក់ដែលថា បុរសខាងលើមានឈ្មោះថា យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជា សន្តិសុខឯកជន មានទីលំនៅស្នាក់នៅម្តុំផ្សារដើមគរ៕

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

អ្នកនិពន្ធបទ”ស៊ូឃ្លាត”ត្រូវកូវីដ-១៩ស៊ីសួតអស់មួយចំហៀង កំពុងប្រកាសរកជំនួយដើម្បីព្យាបាលខ្លួន
អុញនោះ! គ្រូជោគជ័យ ប៊ុន ផាក ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញបញ្ជូនមកតុលាការហើយ?
ក្លាហានណាស់! តារាស្រី ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ឈីន រតនៈ ប្រាប់ថាធ្លាប់កែកុនច្រើនដងទម្រាំអាចស្អាតដល់សព្វថ្ងៃ
២៧, ២៨, ២៩ ឆ្នាំ៦នេះ ទំនាយទាយថា​កំពុង​ឡើង​កូដ​កប់​ពពក អ្នកផងគោរពរាប់អាន រកស៊ីមានបានលុយច្រើនពេញផ្ទះ
ដំបូងក្ដៅខ្លួនស្មានតែឈឺធម្មតា លុះស្កេនមើលឃើញមហារីកដុំសាច់ក្នុងពោះ ព្យាបាលបាត់ស្មានតែលែងអី ស្រាប់តែចេញដុំសាច់ឆ្អឹងខ្នងមួយទៀត ចុងក្រោយមិនអាចសង្គ្រោះជីវិតបាន
telegram : 066 74 3388