2022/01/25 at 8:12 AM
Banner Top
រន្ធត់ណាស់! ជាងថតរូប​ម្នាក់ស្លាប់បាត់បង់ជីវិត​​ភ្លាមៗព្រោះរអិល​ជើង​ធ្លាក់​ពីលើ​ភ្នំ​ចុះ​មក​ក្រោម

រន្ធត់ណាស់! ជាងថតរូប​ម្នាក់ស្លាប់បាត់បង់ជីវិត​​ភ្លាមៗព្រោះរអិល​ជើង​ធ្លាក់​ពីលើ​ភ្នំ​ចុះ​មក​ក្រោម

សៀមរាប៖ កាលពី​​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​ ឆ្នាំ​២០២១ មាន​ករណី​បុរស​ម្នាក់​បាន​ដើរទៅ​ហាត់ប្រាណ​នៅ​លើ​ភ្នំ​ក្រោម ខណៈ​ពេល​នោះ​ជន​រង​គ្រោះ​បានឈរបត់ជើងតូច​រួច ហើយ ក៏​ដើរ​ចុះ​មក​ពីជម្រាល​​ភ្នំវិញ​ ស្រាប់តែ​រអិល​ជើង​ធ្លា.ក់​ពីលើ​ភ្នំ​ចុះ​មក​ក្រោម បណ្ដាល​ឱ្យ​​បាត់បង់​ជីវិត​​ភ្លាមៗនៅនឹង​​កន្លែង​កើតហេតុ​​តែម្តង ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ កៅ គា​ហ៊ួ​រ ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ មុខរបរ​ជាង​ថតរូប មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ​ខេត្តសៀមរាប​។

បច្ចុប្បន្ន​ ស.ព​​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​​រថយន្ត​​យក​ទៅ​ផ្ទះ​ ដើម្បី​​រៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

ប្រភព៖ កោះសន្តិភាព

Banner Content

Related Article

0 Comments

Leave a Reply