2022/08/11 at 3:39 PM
Banner Top
អាជីវកម្មខារ៉ាអូខេ KTV ក្លឹប​កម្សាន្តនានា កំពុងត្រៀមខ្លួនរៀបចំបើកដំណើរការឡើងវិញហើយនៅចុងខែនេះ

នំពេញ៖ នាពេលថ្មីៗនេះបន្ទាប់ពីក្រសួងទេសចរណ៍ជូនដំណឹងអោយរដ្ឋបាលរាជធានីខេត្ត ត្រៀមរៀបចំបើកដំណើរអាជីវកម្មខារ៉ាអូខេ KTV ក្លឹប​កម្សាន្តរង្គសាល ឌីស្កូតែកឡើងវិញ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកានេះ នៅពេលមានម្ចាស់អាជីវកម្មទាំងអស់ បានរៀបចំទីតាំងរួចរាល់ ដើម្បីត្រៀមបើកដំណើរវិញ ក្រោមការអនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​តាម​វិធាន​សុវត្ថិ​ភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOP 

ដោយឡែក បើតាមតំណាងម្ចាស់អាជីវកម្ម Millionaire បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែវិច្ឆិកានេះថា មូលដ្ឋាន​អាជីវកម្ម​ទេស​ចរណ៍ទាំងបីប្រភេទរបស់លោក ក៏ដូច មូលដ្ឋានអាជីវកម្មទេសចរណ៍​នានាទៀត​ នៅក្នុងរាជធានីភ្នំពេញ ​ត្រូវបាន​ថ្នាក់​ដឹក​នាំមន្ត្រីជំនាញទេសចរណ៍​រាជធានី​ចុះត្រួត​ពិនិត្យដើម្បីត្រៀមបើកឡើងវិញក្រោយថ្ងៃទី៣០​ ខែវិច្ឆិកា។

តំណាងអាជីវកម្មទេសចរណ៍រូបនេះ បន្តថា ជារួមយើងមានការអរគុណប្រមុខថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាលជាខ្លាំង ​ដែល​​ប្រកាស​ឱ្យម្ចាស់អាជីវកម្ម​ដែល​មានហានីភ័យ​ខ្ពស់ រៀបចំ​ទីតាំង​ត្រៀមខ្លួន​បើកឡើងវិញ ​ខណៈ​បណ្តាអាជីវកម្ម​ទាំង​នោះ​រួមមាន​ ខារ៉ាអូខេ KTV ក្លឹបកម្សាន្តរង្គសាល ឌីស្កូតែកជាដើម​ រងការបិទជិត២ឆ្នាំកន្លងមកនេះ។

បើតាមលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែវិច្ឆិកានេះថា នៅពេលថ្មីៗរដ្ឋបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយអំពីការដាក់ឱ្យអនុវត្តវិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​បៀហ្គា​ឌិន​ ខារ៉ាអូខេ ​ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ហើយ​មាន​បណ្តាម្ចាស់អាជីវកម្ម ​និងអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ​ប្រមាណ​ជាង១០០​ទីតាំងគឺបានដឹង និង​បាន​ត្រៀម​លក្ខណៈសម្បត្តិគ្រប់គ្រាន់​ពីវិធាន​សុវត្តិភាពស្របតាមនីតិវិធី​ស្តង់ដារ​អប្បបរមា(SOP) ស្រប​តាម​គន្លងប្រក្រតីភាពថ្មី ​ត្រៀមបើកក្រោយថ្ងៃទី៣០ ​ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ម៉ម វាសនា បន្តថា អនុវត្តតាមសេចក្តីណែនាំ​ក្រសួង​ទេសចរណ៍ផង និងរដ្ឋបាលរាជ​ធានី​ភ្នំពេញផ​ង នៅពេលនេះ យើងបន្តចុះវាយតំលៃទីតាំងអាជីវកម្មដែល​បានត្រៀម​បើក​មួយ​ចំនួន​ហើយ។

យ៉ាងណាមិញ តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថាក្រោយការចុះត្រួតពិនិត្យ​សម្រេច​អនុញ្ញាត​អោយ​បើក​​ឡើងវិញនេះដែរ​ គ្រប់រដ្ឋបាល​រាជធានី​ខេត្ត​ត្រូវ​រៀប​ចំ​យន្ត​ការ​បន្ត​ត្រួតពិនិត្យ​តាម​ដាន​បន្ថែម​ទៀត​អោយ​បាន​ហ្មត់​ចត់​លើ​ការ​អនុវតវិធាន​សុវត្ថិភាពទេសចរណ៍ និង​នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមាSOP ​សម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ​ក្លឹប​កម្សាន្ត រង្គសាល ឌីស្កូតែក ​ហើយក្នុងករណីម្ចាស់អាជីវកម្មទាំងនោះ​មិនបានអនុវត្តត្រឹមត្រូវតាមវិធាន​ និងនីតិវិធី SOP នេះ​ទេ រដ្ឋបាលរាជធានីខេត្តត្រូវចាត់វិធានការនានា បន្ថែមតម្រូវអោយបិទអាជីវកម្ម និង​ត្រូវ​ទទួល​ខុសត្រូវនៅចំពោះ​មុខ​ច្បាប់៕

ប្រភព៖ BTV

https://s9.kh1.co/__image/w=512,h=341,q=100/09/090639750fc4a9e634f50c80bae7c6175b3c3daf.jpg
 KTV (រូបតំណាង)

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

telegram : 066 74 3388