2022/01/25 at 9:15 AM
Banner Top
សូមប្រយ័ត្ន! មានជនខិលខូចបង្កើតផេកឲ្យដូច តាចេក ដើម្បីឆបោកលុយពីមហាជន ដោយផុសស្នើសុំជំនួយ

សូមប្រយ័ត្ន! មានជនខិលខូចបង្កើតផេកឲ្យដូច តាចេក ដើម្បីឆបោកលុយពីមហាជន ដោយផុសស្នើសុំជំនួយ

កម្សាន្ត៖ មហាជនហាកស្រឡាំងគាំងជាខ្លាំង ក្រោយតារាសម្ដែងរូបសង្ហារលោក  ហេង នរកក្កដា ចេញប្រកាសក្ដែងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា មានជនឆបោកជាច្រើនបានបង្កើតគណនីហ្វេសប៊ុកឲ្យដូចតាចេក ដើម្បីបោកប្រាស់លុយពីមហាជន ដោយផេកនោះបានផុសសុំជំនួយនានា។

ដោយក្នុងនោះតារាប្រុសរូបនោះបានរៀបរាប់ថា៖ ពិតជាថោកទាបបំផុត ដែលមានជនឆបោកបង្កេីតអាខោនក្លែងក្លាយបោកប្រជាជនយេីងដែលមានចិត្តចង់ជួយឪចេក ខ្ញុំសូមប្រកាសថាអាខោន (តាចេកកំប្លែង) ជាអាខោនឆបោកថិវិការបងប្អូនដែលចង់ជួយឪចេក. ឪចេកអត់មានផេកទេ ហេីយគាត់មានតែអាខោន ABAតែមួយគត់ គឺឈ្មោះ Chhum Bunchhoeun (003369667) សូមបងប្អូនឈប់ចាញ់បោកគេតទៅទៀត ដោយក្តីគោរពពីខ្ញុំ។ សូមជួយស៊ែតៗគ្នាផង សូមបញ្ជាក់អាខោន Heng Norakakda ខ្ញុំត្រូវបាន Facebook ប្លុកមួយខែ។សូមអរគុណ។

យ៉ាងណាមិញ សូមរំលឹកដែលថាតារាកំប្លែងជើងចាស់ តាចេក បាននឹងកំពុងលក់ដូរបន្តិចបន្តួចផ្សែផ្សំគ្នា ដោយលោកតាចេកលក់ ផ្លែឈើ និងគ្រឿងភេសជ្ជៈ នៅមុខរីសតអូរំចត ដែលស្ថិតនៅក្នុងរមណីយដ្ឋានគិរីរម្យ តែដោយសារតែរកស៊ីខាតទើបធ្វើឲ្យជីវិតលោកកាន់តែដុនដាប៕

 ហេង​ នរកក្កដា
Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ក្នុងផ្ទះ​អ្នកមាន​ឆ្នាំមមី វក រោង ខាល ជូត ថោះ ម្សាញ់ ច កុរ​ ទេ ? ចាំ​ទទួល​លាភ​ធំ​ដើម​ស​ប្តា​ហ៍នេះ សំណាងផ្ទួនៗគ្នា
សាងភ្នួសព្រោះស្នេហ៍!  ពូម៉ៅ សម្រេចចិត្តរកផ្លូវព្រះធម៍ ក្រោយ ជួបរឿងប្រះឆាជាមួយភរិយា
ប្រពន្ធស្លាប់មិនទាន់បានមួយឆ្នាំផង ធ្លាយដំណឹងថា ពេជ្រ ថាណា ផ្តើមស្នេហ៍ជាមួយនារីថ្មីផ្សេងទៀត?
សង្ហារៗដល់ហើយ! មកស្គាល់តារាប្រុសរបស់ថៃ ៥ដួង ដែលមានកម្ពស់ខ្ពស់ជាងគេនៅប្រទេសថៃ
មហាជននាំគ្នាហួសចិត្ត ក្រោយឃើញ ចនច័ន្ទ លក្ខណា យកនំខេក ទៅ​ Suprise ថ្ងៃខួបកំណើត ករុណា ពេជ្រ ទាំងដែលលោក កំពុងកាន់ទុក្ខពេលឪពុកស្លាប់
telegram : 066 74 3388

ពេញនិយមបំផុត

តារាស្រីថៃ៤ដួង ក្លាយជានិមិត្តរូបរបស់ប្រជាជនហ្វីលីពីនពេញទំហឹង
តារាស្រី K-Pop ១០ដួង មានអ្នកបោះឆ្នោតច្រើនជាងគេ ដែលចង់ឲ្យពួកគេសម្ដែងភាពយន្តភាគ
ផ្អើលប្រទេសថៃ ក្រោយតារាថៃល្បីឈ្មោះ កញ្ញា  Pancake ប្រកាសក្ដែងៗថាខ្លួនឆ្លងកូវីដ