2022/08/11 at 2:40 PM
Banner Top
អន់ចង់! បវរកញ្ញាចក្រវាលម្នាក់ អាចនឹងត្រូវជាប់ទោសព្រោះឈរលើរូបទង់ជាតិ?

ថៃ៖ យោងតាមសារព័ត៌មានក្នុងស្រុក បាន​រាយការណ៍​ថា ភ្នាក់ងារប៉ូលិស​កំពុង​ស៊ើបអង្កេត​ លើ​ករណី​ដែល​ កញ្ញា Anchilee Scott-Kemmis ដែល​ជា​បវរកញ្ញា​ចក្រវាល​ថៃ ឆ្នាំ ២០២១ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ ឈរ​លើ​ទង់ជាតិ​ក្នុង​រូបភាព​ផ្សព្វផ្សាយ។

ដោយឡែក បណ្តឹង​មួយនេះ ​ត្រូវ​បាន​ប្តឹង​ដោយ​ លោក Sonthiya Sawasdee ដែលជាអតីត​ទីប្រឹក្សា​នៃ​គណៈកម្មាធិការ​សភា​ផ្នែក​ច្បាប់ យុត្តិធម៌ និង​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា កន្លងទៅនេះ ។


លោក Sonthiya Sawasdee បានចោទប្រកាន់ កញ្ញា Anchilee Scott-Kemmis និងអ្នករៀបចំកម្មវិធីថា បានបំពានច្បាប់ ទង់ជាតិ ឆ្នាំ១៩៧៩ និងការប្រកាសដោយការិយាល័យនាយករដ្ឋមន្ត្រីដែលហាមឃាត់ការប្រើប្រាស់ទង់ជាតិ សម្រាប់គោលបំណងពាណិជ្ជកម្ម។

មិនត្រឹមតែប៉ុណ្ណោះ លោក Sonthiya ចង់ឱ្យខាងស្នងការនគរបាល ស៊ើបអង្កេតលើ ការបំពានលើទង់ជាតិ របស់ Anchilee ដើម្បីកុំឲ្យ ធ្វើជាគំរូមិនល្អសម្រាប់យុវវ័យ ព្រោះបវរកញ្ញាថ្មីរបស់ប្រទេសថៃមានអ្នកតាមដានច្រើននៅលើបណ្តាញសង្គម។

គួរបញ្ជាក់ផងដែរថា មុនពេលជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុទង់ជាតិ Anchilee Scott-Kemmis ក៏បានជួបប្រទះនឹងភាពចម្រូងចម្រាសជាច្រើន នៅពេលនាងត្រូវបានគ្រងមកុដបវរកញ្ញាចក្រវាលថៃឆ្នាំ ២០២១ ៕

 បវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២១
 បវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២១
 បវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២១
 រូបភាពដែលត្រូវបានគេប្ដឹង

ប្រភព៖ Zingnews

Banner Content

Related Article

0 Comments

Leave a Reply