2022/08/11 at 3:21 PM
Banner Top
ចង់ល្បីពេក ចុងក្រោយវាស់កំពស់បានសម្រេច ព្រោះធ្វើរឿងហួសចិត្តមួយនេះដាក់សមត្ថកិច្ច

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃអង្គារ៍៤រោច​ ខែកត្តិក​ ឆ្នាំឆ្លូវត្រីស័ក​ ពស២៥៦៥​ត្រូវនឹងថ្ងៃទី​ ២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ២០២១​នេះ កម្លាំងផ្នែកជំនាញបានអនុវត្តន៍តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក​ ហួត​ ចាន់ធី ​អធិការនគរបាលស្រុក បានចុះស្រាវជ្រាវករណីប្រេីពាក្យសម្តីអសុរោះមកលើ សម្ថកិច្ចនគរបាលស្រុកកំពង់សីលា ​ខេត្តព្រះសីហនុ​ តាមរយ:បណ្តាញសង្គម​ ហ្វេសបុក(fecebook)​ ឈ្មោះ​ សុខ​ លីន​ និងតិកតុក(tiktok) ឈ្មោះ​ ម៉ីម៉ីរៀល​។

បើតាមប្រភពដដែល បានបញ្ជាក់ពីដើមចមមូលហេតុថា កាលពីថ្ងៃទី​ ២២​ ខែ​ វិច្ឆិកា​ឆ្នាំ២០២១​ ម្ចាស់គណនីខាងលេីឈ្មោះ​ វី​ ស្រីហន​ ភេទស្រី​ អាយុ១៩ ឆ្នាំ​ជនជាតិខ្មែរ​ មានទីលំនៅបច្ចុបបន្នភូមិស្ទឹងសំរោង​ ឃុំអូរបាក់ទេះ​ ស្រុកកំពងសីលា​ខេត្តព្រះសីហនុ​ បានមកអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដេីម្បីសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​មន្ត្រីជំនាញបានរៀបចំបំពេញពត៌មានរួចបានឲ្យរូបគាត់ទៅវាស់កម្ពស់ដេីម្បីតម្រូវតាមល្ខខណ្ឌដែលត្រូវផ្តល់​តែគាត់បែជាគិតថាអ្នកដែលឈរវាស់កម្ពស់គឺសុទ្ធតែជាអ្នកទោស ក្រោយពីបានត្រឡប់ទៅវិញគាត់បានថតរូបធ្វេីជាវីដេអូឃ្លីបបប្រេីពាក្យសម្តីមិនគប្បីចំពោះសមត្ថកិច្ច រួចបង្ហោះតាមបណ្តាញសង្គមទាំងពីរខាងលើ។

នៅថ្ងៃទី២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ២០២១​ ផ្នែកជំនាញបានហៅរូបគាត់មកសួរនាំនឹងបំភ្លឺក្នុងករណីខាងលេីនេះ រូបគាត់បានសាររភាពថាគាត់ពិតជាបានប្រព្រឹត្តដូច្នេះពិតប្រាកដមែ​ន ក្រោយមក សមត្ថកិច្ច ក៏បានឲ្យរូបគាត់ធ្វេីវីដេអូឃ្លីប ដេីម្បីធ្វើការសុំទោសជាសាធារណៈ​ និង ធ្វេីកិច្ចសន្យាអប់រំណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅវិញ៕

 រូបភាព
 រូបភាព
 រូបភាព
Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

បុកពោះទាំងព្រឹក! ស្មានតែតោរួចចេញពីវីឡាកឺៗ តាមពិតគឺ…(មានវីដេអូ)
ส่องความน่ารักการ์ดแต่งงาน “จั๊กจั่น” มีน้องหมาน้องแมวร่วมแจมด้วย
អាណិតណាស់! លោកបូពិការជើងម្នាក់ តស៊ូដឹកអាហារឲ្យភ្ញៀវ មួយថ្ងៃរកមិនបាន ១ម៉ឺនរៀលផង
រន្ធត់ណាស់! ក្មេងស្រីម្នាក់បានស្លាប់ មនុស្ស០៧​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល ក្រោយជួបហេតុការណ៍រថយន្តប៉ះជា​មួយម៉ូតូកង់បី
អ្នកណាខុសអ្នកណាត្រូវ? ផ្ទុះការវែកញែក ក្រោយបែកធ្លាយ កាមេរ៉ាសុវត្ថិភាពពីរថយន្ត បន្ទាប់ពីធ្វើឲ្យភាគខាងម៉ូតូស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ(មានវីដេអូ)
telegram : 066 74 3388