2022/01/25 at 10:16 AM
Banner Top
អ្នកណាខុសអ្នកណាត្រូវ? ផ្ទុះការវែកញែក ក្រោយបែកធ្លាយ កាមេរ៉ាសុវត្ថិភាពពីរថយន្ត បន្ទាប់ពីធ្វើឲ្យភាគខាងម៉ូតូស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ(មានវីដេអូ)

អ្នកណាខុសអ្នកណាត្រូវ? ផ្ទុះការវែកញែក ក្រោយបែកធ្លាយ កាមេរ៉ាសុវត្ថិភាពពីរថយន្ត បន្ទាប់ពីធ្វើឲ្យភាគខាងម៉ូតូស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ(មានវីដេអូ)

តាកែវ ៖ កំពុងផ្ទុះការវែកញែកពេញបណ្តាញសង្គម ក្រោយវីដេអូកាមេរ៉ាសុវត្ថិភាពរបស់រថយន្ត ត្រូវបានបែកធ្លាយ ដោយក្នុងនោះ ភាគខាងម៉ូតូ ទើបនឹងទទួលមរណភាព កាលពីប៉ុន្មានម៉ោងមុននេះដោយគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត។

យ៉ាងណាមិញ មហាជនហាក់ផ្ទុះការខឹងសម្បារជាខ្លាំង ក្រោយវីដេអូនោះ ត្រូវបាន លោកតាបង្កើតរបស់ភាគីខាងម៉ូតូគណនីឈ្មោះ Sarern Yim ចែកចាយ លើបណ្តាញសង្គម ដើម្បីឲ្យបងប្អូនជួយពិចារណាថា មកពីម៉ូតូជាអ្នកខុស ឫមួយភាគីខាងរថយន្តជាអ្នកខុស។

ជាងនេះទៅទៀត បើតាមសម្តីការលើកឡើងរបស់ប្អូនស្រី ជនរងគ្រោះនោះគឺ ម្ចាស់រថយន្ត បន្ទាប់ពីកើតហេតុហើយនោះ ក៏មិនបានបើករត់អ្វីដែរ ដែលគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងក្នុងខេត្តតាកែវ។ ជាក់ស្តែង ក្នុងនោះ គេឃើញមាន បងប្អូនតិចតួចប៉ុណ្ណោះ ដែលលើកឡើងថា រថយន្តជាអ្នកត្រូវ គ្មានកំហុសអ្វីឡើយ ខណៈមាន ការបញ្ចេញមតិរាប់មិនអស់ ថាម្ចាស់រថយន្តនៅមិនទាន់ចេះច្បាប់ចរាចរណ៍ច្បាស់លាស់នៅឡើយ។គួរបញ្ជាក់ផងដែរថា នេះបើយោង តាមការបញ្ជាក់ ពីគណនីហ្វេសប៊ុករបស់ លោកតានិងប្អូនស្រី ភាគីខាងម៉ូតូ(ស្លាប់)៕

ប្រភព៖ ខ្មែរឡូត

ចុចទីនេះទស្សនាវីដេអូ៖ https://www.tiktok.com/@daranews24/video/7033711773282848001?is_from_webapp=1&sender_device=pc&web_id6994490935438771713

Banner Content

Related Article

0 Comments

Leave a Reply