លោកខ្លូត ហ៊ន់ អធិការរងស្រុកចំការលើ បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពថា នារសៀលម៉ោង ៤ ថ្ងៃនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមួយរូប ហើយករណីនេះទៀតសោត ជនដែលរំលោ.ភសម្លា.ប់អ្នករងគ្រោះដែលជាសិស្សថ្នាក់ទី១២ គឺមានតែម្នាក់ប៉ុណ្ណោះ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ករណី រំលោ.ភសម្លា.ប់ ដែលប្រព្រឹត្តនៅចំណុចចំការពោត ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម គឺមានដំណើររឿងហេតុថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ : ៤០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលចំការអណ្តូង បានទទួលព័ត៌មានពីឈ្មោះ អាន សុខលីន ភេទស្រី អាយុ១៨ឆ្នាំ បានមករាយការណ៍ប្រាប់សមត្ថកិច្ចថា បានបាត់មិត្តភក្តិម្នាក់ (ជនរងគ្រោះ) ឈ្មោះ ឌីម ម៉េងជូរ ភេទស្រី ដែលចេញពីរៀនគួរជាមួយគ្នា ហើយត្រូវបានប្រទះឃើញដេកស្លា.ប់ នៅកន្លែងកើតហេតុ នៅចំណុចចំការពោតខាងកើត ចម្ងាយប្រហែល១៥០០ម៉ែត្រពី ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចជំនាញ កំណត់បានថា ជនសង្ស័យមានឈ្មោះ ម៉ាប់ កំសត់ ហៅអាលាន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានធ្វើសកម្មភាព ខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរពីសាលារៀនត្រឡប់មកផ្ទះវិញ លុះដល់ចំណុចកើតហេតុនៅព្រៃចំការពោត ។
សមត្ថកិច្ចជំនាញ បានបន្តការស្រាវជ្រាវស្វែងរកជនសង្ស័យខាងលើ ឈានដល់ការឃាត់ខ្លួនបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤:១៥នាទីរសៀល នៅចំណុចក្នុងព្រៃចំការក្រោយវត្ត មណ្ឌលវិប្បសនា ស្ថិតក្នុងភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
តាមចម្លើយបឋម ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព រំលោ.ភ និងសម្លា.ប់ ហើយយកទូរស័ព្ទជនរងគ្រោះទៅលក់នៅភ្នំពេញ បានតម្លៃម្ភៃម៉ឺនរៀល យកទៅទិញខោអាវ ហើយជិះឡានត្រឡប់មកស្រុកវិញ៕
ប្រភព៖ កោះសន្តិភាព




