កម្សាន្ត៖ ភាពស្និទ្ធស្នាលគ្នារវាងពិធីករ នាយព្រែក និងតារាសម្ដែងវ័យក្មេង ឈិន មុន្នីនាថ កាន់តែមានភាពស៊ីជម្រៅកាន់ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលមានដំណឹងលេចលឺថាអ្នកទាំងពីរជិតចូលរោងការហើយនោះ។
សូមរំលឹកដែលថាកាលដើមឡើយ នាយព្រែក និងដៃគូសង្សារចាស់ បានចាប់ដៃគ្នាជិតចូលរោងការទៅហើយ តែមិនដឹងមានបញ្ហាអ្វីស្រាប់តែជិតដល់ថ្ងៃចូលរោងជ័យទៅហើយក៏មានធ្លាយដំណឹងថារូបលោកនិងគូស្នេហ៍ស្រាប់តែចែកផ្លូវគ្នាដើររៀងខ្លួនទៅវិញ។ តែបើងាកមកមើលគូស្នេហ៍ក្រោយរបស់លោកឯណេះវិញ ដែលមហាជនភាគច្រើនបានស្គាល់កញ្ញារួចមកហើយ តាមរយៈរឿងភាគល្បីៗដែលបាននឹងកំពុងដាក់បញ្ចាំងនៅតាមស្ថានីយទូរទស្សន៍នានា ដែលកញ្ញាមានឈ្មោះពេញហៅថា ឈិន មុន្នីនាថ ដែលជាតួសម្ដែងពន្លកថ្មី តែបើនិយាយពីប្រជាប្រិយភាពវិញខ្លាំងមិនចាញ់រាមច្បងប៉ុន្មាននោះទេ។
យ៉ាងណាមិញ ជារឿយៗនាយព្រែក និងគូស្នេហ៍តែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាឥតដាច់ ដោយអមជាមួយថតបែបស្វីតៗ ផុសបង្អួតអ្នកគាំទ្ររបស់ខ្លួនជាហូរហែរ៕
អត្ថបទ៖ រចនា







