2022/08/11 at 5:55 AM
Banner Top
តារាសម្ដែង​ ​​ហេង នរៈកក្កដា ប្រមូលថវិកាពីសប្បុរសជន ជូនតាចេក ដើម្បីដោះស្រាយបញ្ហា

កម្សាន្ត៖ រឿងរ៉ាវទុក្ខលំបាករបស់ តាចេក កាលពីពេលថ្មីៗនេះត្រូវបានគេចែកចាយពាសពេញបណ្ដាញសង្គម។ ក្រោយឃើញពីជីវិតដ៏កំសត់របស់លោកពេក មានមហាជនក៏ដូចជាអ្នកគាំទ្រលោកកន្លងមក សម្ដែងការអាណិតអាសូររូបលោកជាខ្លាំង។

យ៉ាងណាមិញ បន្ទាប់ពីឃើញទុក្ខលំបាករបស់តារាកំប្លែងជើងចាស់រូបនេះហើយ ស្រាប់តែតារាសម្ដែងរូបសង្ហារ លោក ហេង នរៈកក្កដា បានខិតខំប្រមែប្រមូលថវិកាពីសប្បុរសជនបានប្រាក់ប្រមាណជា៣៦០ដុលារ ទៅជូនតាចេកដើម្បីដោះទាល់មួយគ្រា នេះបើតាមការផុសពីគណនីហ្វេសប៊ុករបស់តារាសម្ដែងខាងលើ។

ដោយនៅក្នុងសំណេរនោះលោកបានរៀបរាប់ថា៖ ហឹម ខ្ញុំបានជួបឪចេកហេីយ ជួបគាត់នៅខាងក្រៅមានតែពាក្យថាលេីសពីអាណិត ថវិកាដែលខ្ញុំប្រមូលបានមានចំនួន (៣៦០ដុល្លារ) វាមិនច្រេីនទេសំរាប់អ្នកមាន តែវាពិតជាច្រេីនណាស់សំរាប់អ្នកក្រ អរគុណបងប្អូនដែលបានជួយសម្រាលទុក្ខឪចេកតាមរយះខ្ញុំ សូមជូនពរបងប្អូនមានសុខភាពល្អ ជោគជ័យគ្រប់ភារៈកិច្ច ពេលនេះឪចេកមានគណនីធនាគារផ្ទាល់ខ្លួនហេីយ 
ABA (003369667) Chhum Bunchhoeun

ជាមួយទឹកចិត្តដ៏ល្អប្រពៃមួយនេះ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិអបអរ និងកោតសរសើរនូវការខិតខំរបស់លោកជាមួយតាចេក៕

អត្ថបទ៖ រចនា

  លោក ហេង នរៈកក្កដា និងនាយចេក 
នាយចេក  
នាយចេក 
Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

telegram : 066 74 3388