2022/08/11 at 5:30 AM
Banner Top
អាណិតណាស់! ពៅ បញ្ញាពេជ្រ ស្រាប់តែពោលពាក្យបែបនេះ ក្រោយធ្លាក់ខ្លួនពិការអង្គុយលើរទេះរុញ

កម្សាន្ត៖ អតីតតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម រស្មីហង្សមាស ជំនាន់ឆ្នាំ ២០០០ កញ្ញា ពៅ បញ្ញាពេជ្រ បានធ្លាក់ខ្លួនជាជនពិការដោយសារតែការវាយប្រហារពីខ្មាន់កាំភ្លើង។ ដោយកាលនោះបានផ្ទុះការភ្ញាក់ផ្អើលដល់ហាមជនស្ទើរពេញផ្ទៃប្រទេស ហើយការបាញ់ប្រហារមួយនេះត្រូវបានកើតឡើងនៅម្តុំផ្សារថ្មី ហើយអ្នកនាងបានចាកចេញពីប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ ២០០៧ ដើម្បីសង្គ្រោះជីវីត ក្រោយពីមានរឿងហេតុខាងលើបានកើតឡើង។

ក្រោយធ្លាក់ខ្លួនអង្គុយលើរទះរុញ អតីតតារាស្រីរូបនេះហាក់បាត់មុខសូន្យឈឹងពីការងារសិល្បៈនានា ដោយលែងខ្វល់ខ្វាយពីរឿងច្រៀងទៀត។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ពៅ បញ្ញាពេជ្រ ស្រាប់តែផុសសារយ៉ាងចាក់ដោតមួយចេញពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានសរសេររៀបរាប់ថា៖ ខ្ញុំដឹងថាការអង្គុយលើរទេះពិការមើលមកយ៉ាងណាក៏មិនដូចគេ នឹងមិនស្អាតទេ តែខ្ញុំញញឹមនឹងរីករាយនៅអ្វីដែលខ្ញុំសល់នៅពេលនេះ ( រីករាយទទួលយកការពិត) ✍️👌

បន្ទាប់ពីតារាស្រីរូបនេះផុសសារខាងលើជាសាធារណៈ មានមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនរបស់កញ្ញា បានខមិនលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តឲ្យកញ្ញា គ្រប់ៗគ្នា៕

អត្ថបទ៖ រចនា

ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
Banner Content

Related Article

0 Comments

Leave a Reply