2022/08/17 at 6:32 PM
Banner Top
អាណិតណាស់! អាជី ស្រាប់តែពោលពាក្យបែបនេះទាំងដែលខ្លួនពាក់អុកសុីសែន ក្រោយផ្ទុះរឿងកែដើមទ្រូងខុស​បច្ចេកទេស

ពីនោះពីនោះ៖ អ្នកលក់ឡេពង្រីកដើមទ្រូង ដែលប្រិយមិត្តភាគច្រើននិយមហៅគាត់ថាអាជី កាលពីពេលថ្មីៗនេះបានធ្វើឲ្យមហាជនរន្ធត់ចិត្តជាខ្លាំង ក្រោយកញ្ញាផុសលើបណ្ដាញសង្គមថា ខ្លួនបានវះកាត់កែកុនដើមទ្រូង តែបែរជាប៉ះចំគ្លិនិកកែសម្ភស្សមិនល្អស្ទើរតែឲ្យកញ្ញាបាត់បង់ជីវិត បើសិនជួយមិនទាន់ពេល។

យ៉ាងមិញ ក្រោយការជួយសង្គ្រោះពីក្រុមគ្រូពេទ្យជំនាញនៅប្រទេសថា អាជីបានរួចជីវិតហើយ តែអ្វីដែលរឹតតែគួរឲ្យអាណិតទៀតនោះខ្លួនកំពុងតែពាក់អុកសុីសែនគេងលើគ្រែពេទ្យទៅហើយ តែអាជីបែរជាសសេរផុសលើហ្វេសប៊ុកយ៉ាងគួរឲ្យអាណិតថា៖ ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំដេកបែបនេះរាល់ថ្ងៃ គឺដេកអស់សង្ឃឹមពេលនេះលុយក៏មិនអាចជួយខ្ញុំអោយដូចដេីមបានទេ😔ពាក្យដែរខ្ញុំចង់ប្រាប់នាក់ទាំងអស់គ្នាពេលនេះ ថា មុននឹងសំរេចចិត្តវះកាត់អ្វីមួយ សូមគិតអោយច្បាស់សិន កុំអោយដូចខ្ញុំពេលនេះ🙏🙏😔

តែជាក់ស្ដែងសុខភាពរបស់កញ្ញាប្រែប្រួលទៅជាយ៉ាងណាមិនទាន់ដឹងនោះទេ មានតែរង់ចាំការបកស្រាយលម្អិតបន្ថែមទៀតពីសាម៉ីខ្លួនផ្ទាល់៕

អត្ថបទ៖ រចនា

អាជី
អាជី និងស្វាមី
អាជី និងស្វាមី
អាជី និងស្វាមី
Banner Content

Related Article

0 Comments

Leave a Reply