ពីនេះពីនោះ៖ កាលពីម្សិលមិញនេះ ដែលត្រូវនឹងថ្ងៃទី ១៣ ខែវិច្ឆិកា ដំណឹងរៀបការរបស់គ្រូស្រូបទាញ ដែលប្រិយមិត្តភាគច្រើនស្គាល់ថាជាម៉ែរួយ បានដឹកដៃស្វាម៉ីចូលរោងការហើយ បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រចូលទៅអបអរព្រោងព្រាត។
តែអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ទៀតនោះ អ្នកលេងបណ្ដាញសង្គមហាក់ចាប់អារម្មណ៍ជាខ្លាំងទៅលើស្វាម៉ីម៉ែរួយ ដែលមានរូបរាងសង្ហារ និងមានឋាន្តរសក្ដ័ដែលពាក់នៅលើស្មាវិញថ្នាក់ ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ថែមទៀតផង ដោយមហាជនចាប់អារម្មណ៍ពេលស្វាម៉ីអ្នកនាង ស្លៀកសម្លៀកបំពាក់មន្រ្ដីយោធាក្នុងពេលរៀបពិធីរៀបការនោះ។
សូមរំលឹកដែលថាម៉ែរួយធ្លាប់ធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលម្ដងរួចមកហើយ កាលពីប៉ុន្មានខែមុនក្រោយពេលអ្នកនាងឡើងងារជាលោកជំទាវឧកញ៉ា និងជាទីប្រឹក្សារបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ៕






