កម្សាន្ត៖ ប្រិយមិត្តក៏ដូចជាអ្នកគាំទ្ររបស់តារាចម្រៀងផលិតកម្មរាម ភាគច្រើន គិតថា អ្នកនាង មាស សុខសោភា នៅទំនេរ តែតាមពិតមិនអ៊ីចឹងនោះទេ ជាក់ស្ដែងអ្នកនាងមានម្ចាស់បេះដូងរួចទៅហើយ ហើយស្រលាញ់គ្នាយូរឆ្នាំទៀតផង។ ដោយជារឿយៗយើងតែងឃើញវត្តមានគូស្នេហ៍របស់គាត់ថតក្បែរៗខ្លួន មាស សុខសោភា ដែរ តែពុំសូវមានអ្នកចាប់អារម្មណ៍ ដោយអ្នកខ្លះគិតថាប្រហែលជាក្រុមការងារតែប៉ុនណោះ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រីល្បីឈ្មោះរូបនេះបានបើកបង្ហាញមុខគូស្នេហ៍ជាមួយរូបភាពស្វីតៗជាមួយគ្នានៅក្នុងដំណើរកម្សាន្តមួយជាលក្ខណ:គ្រួសារមួយទៅកាន់ខេត្តរតន:គិរី ដោយរូបភាពទាំងនោះបានធ្វើឲ្យអ្នកគាំទ្រស្រឡាំងគាំងជាខ្លាំងជាមួយស្និទ្ធស្នាលរវាងអ្នកនាងនិងគូស្នេហ៍ ដោយមានអ្នកចូលទៅខមិនសរសើរជាហូរហែថាសមគ្នាគ្មានទាស់។
តាមប្រភពច្បាស់ការមួយបានបង្ហើបថា ម្ចាស់បេះដូងរបស់អ្នកនាង សោភា គឺជាអាណិកជនខ្មែរនៅកាណាដា ហើយអ្នកទាំងពីរបានសាងទំនាក់ទំនងស្នេហាអស់រយ:ពេលជាង១៥ឆ្នាំរួចមកហើយ៕
អត្ថបទ៖ រចនា





