2022/08/11 at 6:15 AM
Banner Top
មហាជនកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើ ភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ ឯកឧត្តម ម៉ៅ ធនិន(មានវីដេអូ)

កម្សាន្ត៖ អតីតអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បច្ចុប្បន្ននេះ លោកគឺជាអភិបាលខេត្តកំពត ហើយមហាជនស្ទើរគ្រប់ស្រទាប់វណ្ណៈបានស្គាល់រូបលោកមកជាហូរហែតាមរយះវីដេអូដែលបានផុសលើបណ្ដាញសង្គម ដើម្បីជួយដោះស្រាយបញ្ហានានាជូនប្រជាជនក្នុងតំបន់ផ្សេងៗនៃខេត្តពោធិ៍សាត់ដែលជួបទុក្ខលំបាក និងកើតវិវាទនឹងគ្នា។

យ៉ាងណាមិញ កាលពេលថ្មីៗនេះ មហាជនក៏ដូចជាអ្នកលេងបណ្ដាញសង្គមហាក់មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញភូមិគ្រឹះដ៏ធំស្កឹមស្កៃ របស់ ឯកឧត្តម ម៉ៅ ធនិន ដែលត្រូវបានសង់ឡើងតាំងពីកំឡុងឆ្នាំ២០១៨ មកម្លេះ។ ដោយមានអ្នកខ្លះលើកឡើងថា តើ ឯកឧត្តម ម៉ៅ ធនិន បានប្រាក់មកពីណាដើម្បីសាងសង់ ភូមិគ្រឹះដ៏ធំយ៉ាងនេះ ហើយមតិខ្លះទៀតក៏លើកឡើងថា ផ្ទះនេះគឺស័ក្ដិសមហើយក្នុងនាម ឯកឧត្តមជាអភិបាលខេត្តទាំងមូល។

សូមរំលឹកផងដែលថា ភូមិគ្រឹះនេះ ធ្វើពីឈើ ជាលំនៅឋានជំនាន់ទី២ របស់ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី សង់អំពីឈើប្រណិត ប្រក់ក្បឿង តាមលក្ខណៈខ្មែរបុរាណ សង់នៅលើដីឡូត៍ទំហំជិត៥ហិចតា មានទីតាំងស្ថិតនៅតំបន់បុប្ផាព្រែកឯង ទន្លេបាសាក់ រាជធានីភ្នំពេញ៕

អត្ថបទ៖ រចនា

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Banner Content

Related Article

0 Comments

Leave a Reply