2022/08/11 at 6:36 AM
Banner Top
ក្រោយភ្លៀងមេឃស្រឡះ! ខ្ញុង ស្រាប់តែធ្លោយមាត់និយាយបែបនេះ ក្រោយផ្ទុះរឿងអាស្រូវផ្អើលហ្វេសប៊ុក

កម្សាន្ត៖ អ្នកនាង ខ្ញុង ស្រាប់តែប្រកាសលក់ខ្ទេចខ្ទីគ្មានសល់សូម្បីតែគ្រែគេង សាឡុង កៅអី ក៏ប្រកាសលក់គ្មានសល់ដែរ ដើម្បីយកប្រាក់ផ្សែផ្សំគ្នាដើម្បីដោះបំណុលដែលបានជំពាក់គេ ដែលគិតជាទំហំទឹកប្រាក់ជិតកន្លះលានដុលារអាមេរិចឯណោះ។

ក្រោយព្យុះភ្លៀងបោកបក់ជីវិតឲ្យជួបរឿងអាស្រូវដ៏សែនធំ ដោយស្មានពុំត្រូវ អ្នកនាងខ្ញុង ហាក់បាត់បង់ប្រជាប្រិយភាព ក៏ដូចជាការងារសិល្បៈមួយចំនួន ដោយមួយរយះចុងក្រោយនេះ យើងពុំសូវឃើញវត្តមានរបស់ អ្នកនាង ឡើងលើឆាក សម្ដែងនានា។ ដោយហេតុថា អ្នកនាងយកពេលវេលាមកឡាយលក់របស់ញ៉ាំវិញម្ដង ដោយលែងផ្ដោតលើប្រាក់ចំណូលដែលបានពីការងារសិល្បៈទៀតហើយ ដើម្បីធ្វើយ៉ាងណាឲ្យបានប្រាក់យកដោះបំណុលគេម្សងបន្តិចៗ ទៅតាមលិទ្ធភាព។

យ៉ាងណាមិញ ក្រោយរឿងអាស្រូវបានស្ងប់ស្ងាត់បន្តិច អ្នកនាងខ្ញុងស្រាប់តែពោលពាក្យក្នុងចិត្តលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូចច្នេះថា៖ យ៉ាងហោចណាស់ក៏សល់ត្រឹមប្ដីល្អម្នាក់ និងកូនគួរឱ្យ​ស្រលាញ់ ស្មើជីវិតជាកម្លាំងចិត្តបន្តដំណើរទៅមុខដើម្បីដោះបំណុល។ ហើយនេះទំនងជាឃ្លាសម្រាប់លើកទឹកចិត្តខ្លួនឯង របស់អ្នកនាង ក្រោយបាត់បង់អ្វីៗគ្មានសល់៕

ខ្ញុង និងស្វាមី
លោក កៃដរនិង ខ្ញុង
ខ្ញុង និងគ្រួសារ

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply