កម្សាន្ត៖ ដូចដែលលោកអ្នកបានជ្រាបរួចមកហើយ អំពីរឿងរ៉ាវជំពាក់ប្រាក់គេរបស់ តារាសម្ដែងចាស់វស្សា សឿ សុធារ៉ា ដែលលោកអ្នកស្គាល់ថាជាភរិយារបស់តារាចម្រៀងល្បីឈ្មោះ សាពូន មីដាដា។ មានអ្នកគាំទ្រជាច្រើនបានចោទសួរថា តើទំនាក់ទំនងប្ដីប្រពន្ធមួយគូនេះដល់ណាហើយ ក្រោយបែកបាក់គ្នាមួយរយះ ហើយត្រឡប់មកជានាគ្នាវិញ ចំពេលផ្ទុះរឿងអាស្រូវរបស់ សឿ សុធារ៉ា ដែលត្រូវគេផុសទាលុយផ្អើលបណ្ដាញសង្គម។
សូមរំលឹកដែលថា អ្នកនាង សុធារ៉ា បានសម្រេចចែកផ្លូវគ្នាមួយរយះរួចមកហើយជាមួយលោក សាពូន មីដាដា ស្រាប់តែរំលងមិនទាន់បានប៉ុន្មានផងគេឃើញ សឿ សុធារ៉ា ផុសក្នុងហ្វេសប៊ុក ហៅលោក មីដាដា ថាប្ដីពេញៗមាត់ ដែលនោះអាចធ្វើឲ្យមហាជនសន្និដ្ឋានបានថា ប្ដីប្រពន្ធមួយគូនេះទំនងជារួមរស់ជាមួយគ្នាវិញមិនខាន។ តែយ៉ាងមិញ ក្រោយពីផ្ទុះរឿងអាស្រូវជំពាក់ប្រាក់គេជុំទិញ បើងាកមកមើល ស្វាម៉ីអ្នកនាងវិញហាក់ស្ងាត់បាត់ឈឹងមិនឃើញមានមតិអ្វីសោះ រហូតធ្វើឲ្យអ្នកគាំទ្រគិតថា អ្នកទាំងពីរទំនងជាចែកផ្លូវគ្នាម្ដងទៀតមិនខាន។
តែបើតាមការបញ្ជាក់ពីប្រភពច្បាស់ការមួយបានប្រាប់ថា សាពូន មីដាដា នៅធម្មតាគ្មានការបែកបាក់គ្នាឡើយ ដែលជាក់ស្តែង សព្វថ្ងៃនេះ រូបលោកនិងគ្រួសារ កំពុងរស់នៅផ្ទះ នៅជ្រោយចង្វាររបស់ខ្លួនដូចធម្មតា៕






អត្ថបទ៖ រចនា