កម្សាន្ត៖ រឿងរ៉ាវចម្រូងចម្រាសរវាងតារាស្រី សូដានីតា និងតារាសម្ដែងចាស់វស្សា សឿ សុធារ៉ា នៅតែក្ដៅគគុកឥតស្រាក ព្រោះម្ចាស់បំណុលនៅតែផុសទាប្រាក់ក្នុងហ្វេសប៊ុកពីកូនបំណុល ក្នុងគោលបំណងឲ្យ សឿ សុធារ៉ា ចេញមុខដោះស្រាយរឿងលុយដែលបានខ្ចីទៅជាង ៤ម៉ឺនដុលារអាមេរិច។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះអ្នកលេងបណ្ដាញសង្គមហាក់ស្រឡាំងគាំងជាខ្លាំង ក្រោយឃើញ សូដានីតា ប៉ះស្ដីគ្នាជាខ្លាំងតាមខមិនជាមួយអ្នកដឹកនាំសម្ដែងល្បីឈ្មោះរបស់ផលិតកម្មរស្មីហង្សមាស ដែលគេស្គាល់ថាជាលោក កែវ សីហា។ ដើមចមនៃទំនាស់ពាក្យសម្ដីនេះផ្ដើមឡើងដោយសារតែការស៊ែរត ពីផុសរបស់លោក កែរ សីហា ទៅគណនីរបស់អ្នកនាង។ ដោយ សូ ដានីតា បានស៊ែររួចសរសេរពីលើ ផុសនោះថា «តួស្រីកំពុងល្បី រឿងជំពាក់លុយ សឿ សុធារ៉ា» បន្ទាប់មកលោក សីហា ក៏បានទៅចូលខមិនយ៉ាងហូរហែ ហើយមហាជនគិតថាអ្នកទាំងពីទំនងជាអាចមានជម្លោះនឹងគ្នាព្រោះតែ សឿ សុធារ៉ា មិនខាន។
ក្រោយតបតគ្នាមួយអស់ចិត្តជាមួយលោក កែវ សីហា អ្នកនាង សូ ដានីតា ស្រាប់តែឈប់ឆ្លើតឆ្លង ជាមួយផលិតកររូបនោះទៀត ព្រោះទំនងមិនចង់បង្កបញ្ហាវែងឆ្ងាយ៕
អត្ថបទ៖ រចនា






