2022/08/11 at 6:25 AM
Banner Top
លេងសើចមិនបាន! ស្ងាត់ៗ  នាយចយ រៀបចំពិធីក្រុងពាលី ឡើងគ្រឹះផ្ទះថ្មី តម្លៃរាប់ម៉ឺនដុលារ

កម្សាន្ត៖ បើនិយាយដល់ឈ្មោះ នាយចយ ពុកម៉ែបងប្អូនភាគច្រើនក៏ដូចជាប្រិយមិត្តដែលនិយមទស្សនារឿងកំប្លែងខ្លីរបស់ក្រុមលោពូកុយ និងពូក្រឹម លោកអ្នកច្បាស់ជាស្គាល់ និងចំណាំមុខ នាយចយ បានជាពុំខាននោះឡើយ ព្រោះជារឿយៗរូបគាត់តែងបង្ហាញវត្តមានសម្ដែងកំប្លែងឲ្យក្រុមទាំងពីរខាងលើជាញឹកញយ។

ក្រៅពីមានការងារក្នុងរង្វង់សិល្បៈក៏ពិតមែន តែនាយ ចយ ក៏មានមុខជំនួញផ្សេងៗទៀតក្រៅពីអាជីពជាតារាកំប្លែងផងដែរ។ថ្វីបើការងារសិល្បៈមួយរយះនេះបានធ្លាក់ចុះព្រោះជំងឺកូវីដ តែការងាររកស៊ីរបស់ នាយ ចាយ ហាក់កាក់កបឡើង គួរឲ្យសរសើរ។

យ៉ាងណាមិញ ដូចជាមុននេះបន្តិចអ៊ីចឹង លោក ស្រាប់តែផុសក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ ថ្ងៃទី 11 ខែ11 ឆ្នាំ2021ថ្ងៃលាភថ្ងៃជ័យ សូមអោយកូនចៅជោគជ័យ មានសិរីសួស្តី អ្វីដែរកូនចៅប្រាថ្នាសូមអោយបានសម្រេចដូចបំណង។ ដែលនេះទំនងជាសារប្រាប់មហាជនថាលោកកំពុងសាងសងផ្ទះថ្មីតម្លៃរាប់ម៉ឺនដុលារឯណោះ៕

អត្ថបទ៖ រចនា

នាយចយ
នាយចយ ភរិយា និងកូនប្រុស
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Banner Content

Related Article

0 Comments

Leave a Reply