2022/08/17 at 4:46 PM
Banner Top
សាហាវពេកហើយ! កុមារីអាយុ ៩ឆ្នាំម្នាក់​ ត្រូវម្ដាយចិញ្ចឹមធ្វើទារុណកម្មវាយធ្វើបាប មួយថ្ងៃជាង ១០០ រំពាត់

សង្គម៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន កម្ពុជាថ្មី បានរាយការណ៍ថា កុមារីអាយុប្រមាណជា ០៩ ឆ្នាំម្នាក់ ត្រូវម្ដាយចញ្ចឹមវាយធ្វើបាបស្ទើររាល់ថ្ងៃ ដោយមូលហេតុមិនសូវចូលចិត្តនាង។

ម្ដាយចិញ្ចឹមចិត្តឆៅរូបនេះមានឈ្មោះថា អ៊ឹ​ម សុគ​ន្ធី​ អាយុ​៥៧​ឆ្នាំ​ រស់នៅ​ភូមិ​វត្ត​គរ​ សង្កាត់​វត្ត​គរ ​ក្រុង​បាត់ដំបង​ ចំណែកកុមារីខាងលើមានឈ្មោះថា ច​ន្ធី លីហ្សា ​អាយុ​០៩​ឆ្នាំ។តាមការបញ្ជាក់ពីលោកមេភូមិវត្ត​គរ នៅថ្ងៃទី ​១១​ ខែ​វិ​ច្ឆិកា​ លោកបានរៀបរាប់ថា ស្រ្តីជាម្ដាយចិញ្ចឹមរបស់កុមារីរងគ្រោះ ពិតជា បានវាយធ្វើបាប កុមារីខាងលើពិតមែន ហើយ​រយៈ​ពេល​កន្លងមក​លោក​ក៏​ធ្លាប់បាន​ចុះ​ណែនាំ​ម្តង​ហើយ​កុំអោយ​វាយ​ធ្វើបាប​ក្មេង​បន្តទៀត​ គឺ​គ្រាន់តែ​ប្រើ​ត្រឹម​មាត់​ប្រដៅ​បាន​ហើយ​។​

លោកបន្តថា ​ក្រោយពី​លោក​ចុះ​ព្រមាន​ម្តង​មក​ សកម្មភាព​បាន​ធូស្បើយ​បាន​មួយ​រយះពេល​ខ្លី​ប៉ុណ្ណោះ​ ក៏​ម្តាយចិញ្ចឹម​រូបនេះ​នៅតែ​បន្ត​សកម្មភាព​ហិង្សា​រហូតដល់​ថ្ងៃនេះ​ ទើប​អ្នកជិតខាង​ទ្រាំលែងបាន​ ទើបទាក់ទងទៅលោកឲ្យជួយដោះស្រាយ៕

ប្រភព៖ កម្ពុជាថ្មី

Banner Content

Related Article

0 Comments

Leave a Reply