សង្គម៖ រូបភាពក្មេងស្រីសិស្សសាលាម្នាក់ បាននឹងកំពុងធ្វើឲ្យអ្នកលេងបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយឃើញរូបភាពប៉ុន្មានសន្លឹករបស់នាង ដែលត្រូវបានគេចែកចាយតៗគ្នាពេញហ្វេសប៊ុក មើលទៅគួរឲ្យណិតអាសូរជាខ្លាំង។
យ៉ាងណាមិញ បើយោងតាមសំណេរដ៏ខ្លីមួយដែលសរសេរដោយស្ត្រីម្នាក់ ដែលទំនងជាគ្រូរបស់ប្អូនស្រី ទីទាល់ខាងលើ បានពោលពាក្យក្នុងចិត្តថា៖”មើលកូនសិស្សខ្ញុំផង!”។ ដោយសំណេរយ៉ាងខ្លីប៉ុន្មានម៉ាត់នេះកំពុងធ្វើឲ្យមហាជនសម្ដែងការអាណិតអាសូរប្អូនស្រីជាខ្លាំង។
ចំពោះសប្បុរសធម៍ដែលចង់ជួយឧបត្ថម្ភដល់ប្អូនស្រីដែលកំពុងកង្វះសម្ភារៈសិក្សារូបនេះ អាចទាក់ទងតាមគណនីហ្វេសប៊ុកអ្នកគ្រូ ហ៊ន់ គិមយ៉ាន បាន៕




អត្ថបទ៖ រចនា