កម្សាន្ត៖ នាមួយរយះពេលចុងក្រោយនេះ ព័ត៌មានរឿងរ៉ាវផ្សេងៗរបស់អ្នកសិល្បៈ ហាក់វាយលុកខ្លាំង ពេញបណ្ដាញសង្គម ដែលមានទាំងរឿងអាស្រូវ និងមានទាំងរឿងល្អ។
តួយ៉ាង ដូចជាពេលថ្មីៗនេះអ៊ីចឹង មានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយពីអាការៈជំងឺរបស់ នាយ ចេនឡា ដោយលោកមានសភាពស្គមស្គាំងខ្លាំង ខុសប្លែកពីធម្មតា ព្រោះជំងឺទឹកចូលសួត។ តែលោកមិនមែនជាមនុស្សទីមួយឡើយដែលមានអាការៈស្គមខ្លាំងបែបនេះនេះ តារាពីរដួងផ្សេងទៀតក៏មានជំងឺស្រដៀងៗលោកដែរ ហើយវិវដ្ដខ្លួន ទៅជាស្គមខ្លាំងយ៉ាងដូចច្នេះដែរ។ ហើយពួកគាត់ទាំងនោះរួមមាន លោកយូឌីស្កូ និង នាយតាក់សុី។ សូមបញ្ជាក់ថា នាយតាក់ស៊ី មានជំងឺ ជំងឺទឹកនោមផ្អែម ចំណែកតារាសម្ដែងស្រស់សង្ហារ លោក យូឌីស្កូ ជំងឺខូចក្រលៀន។
ពួកគាត់ទាំងបីខាងលើសុទ្ធសឹងតែមានជំងឺប្រចាំកាយមែនពិត តែជាសំណាងល្អបានជួយសង្គ្រោះទាន់ពេល ដោយគ្រាន់តែថា ពួកគាត់នៅមានរូបរាងស្គមខ្លាំងជាងកាលមិនទាន់ធ្លាក់ខ្លួនឈឺ៕
១/. លោក អៀង ចេឡា

២/. នាយតាក់សុី

៣/. លោក យូឌីស្កូ

អត្ថបទ៖ រចនា