2022/08/17 at 5:56 PM
Banner Top
ប្រពន្ធស្លាប់មិនទាន់បានមួយឆ្នាំផង ធ្លាយដំណឹងថា ពេជ្រ ថាណា ផ្តើមស្នេហ៍ជាមួយនារីថ្មីផ្សេងទៀត?

កម្សាន្ត៖ លោក ពេជ្រ ថាណា ទំនងកំពុងបង្កើតពន្លកស្នេហ៍ជាថ្មី ក្រោយលោកបង្ហាញអារម្មណ៍បែបស្នេហានៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីពេលថ្មីៗនេះ។

តារាចម្រៀង សំលេងធ្ងន់ មុខមានមន្តស្នេហ៍បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនដាក់ការសង្ស័យថា លោកប្រហែលកំពុងមានស្នេហាជាថ្មីម្ដងទៀត ក្រោយភរិយាដើមរបស់លោក ទទួលមរណភាពប្រមាណជាមួយឆ្នាំទៅហើយ។

យោងតាមសំណេរបែបស្នេហា ផ្អែមត្រជាក់ដល់បេះដូង តារាប្រុសរូបនេះបានសរសេររៀបរាប់ថា “អរគុណអូនដែលចូលមកក្នុងជីវិតបង ច្បាស់លាស់ ស្មោះត្រង់ ជឿជាក់គ្នាទៅវិញទៅមក អូនព្រមទទួលយកបងជាបង អូនជានារីសាមញ្ញម្នាក់ ដែលស្មោះត្រង់ ដែលធ្វើឲ្យបងមានទំនុកចិត្ត និងធ្វើឲ្យបងស្គាល់ការស្រលាញ់ពិត ដូចនេះអូនក៏ត្រូវការភាពស្មោះត្រង់ពីបង បងមិនលាក់លៀមអ្វីទាំងអស់ក្នុងឆាកជីវិត កាន់ដៃគ្នាដើរទៅមុខជាមួយគ្នា អរគុណម៉ាក់ ប៉ា អានាគតគឺខ្លួនឯងជាអ្នកកំណត់ សុភមង្គល ក៏ស្ថិតនៅលើយើងជាអ្នកផ្តល់ បន្តដើរទៅមុខជាមួយស្នាមញញឺម“។

យ៉ាងណាមិញ ជុំវិញពាក្យចចាមអារ៉ាមខាងលើ មិនទាន់មានការបកស្រាយជាក់លាក់ពីសាមីខ្លួននៅឡើយនោះទេ៕

លោក ពេជ្រ ថាណា
លោក ពេជ្រ ថាណា
លោក ពេជ្រ ថាណា
លោក ពេជ្រ ថាណា
លោក ពេជ្រ ថាណា
លោក ពេជ្រ ថាណា

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply