កម្សាន្ត៖ សង្គ្រាមពាក្យសម្ដី ផុសឌឺដងផ្លែផ្កាឲ្យគ្នា បង្កើតឲ្យមានទំនាស់នឹងគ្នា រវាងនាយ ចេនឡា និងអ្នក ចន ច័ន្ទលក្ខិណា ផ្អើលអស់អ្នកលេងសង្គមហ្វេសប៊ុក។
ក្រោយបណ្ដាញសារព័ត៌មានក្នុងស្រុកនានា បានចុះផ្សាយពីការធ្លាក់ខ្លួនឈឺរបស់ នាយ ចេឡា បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកសុល្បៈរួមអាជីពសម្ដែងការព្រួយបារម្ភ ក្រោយឃើញលោកស្គមខ្លាំង ខុសប្លែកពីធម្មតា។ យ៉ាងណាមិញ ក្រោយព័ត៌មានទាំងនោះបានល្បីសុសសាយពេញបណ្ដាញសង្គម នាយ ចេនឡា ស្រាប់តែផុសលើបណ្ដាញសង្គម ទៀតថា លោកឈឺរាប់ខែតែគ្នាអ្នកសិល្បៈឬមហាជនជួយអើពើសោះ។
យ៉ាងណាមិញ រូបលោកក៏បានបញ្ជាក់ចំៗថា មិនពេញចិត្តអ្នកនាង ចន ច័ន្ទលក្ខិណា ព្រោះធ្វើជាប្រធានសមាគន៍តែគ្មានពេលមកសួរសុខទុក្ខលោក ទាល់តែសោះ។ ហើយរឿងហេតុនេះបានបង្កជាជម្លោះពាក្យសម្ដីវែកញែកពេញបណ្ដាញសង្គម មានការផុសឌឺដងគ្នាទៅវិញទៅមក៕
អត្ថបទ៖ រចនា







