កម្សាន្ត៖ នាមួយរយះពេលចុងក្រោយនេះ អ្នកនាង សឿ សុធារ៉ា ហាក់រាសីដាក់ជាខ្លាំង ក្រោយមានគេផុសទាលុយនាងជាហូរហែរពេញហ្វេសប៊ុក ហើយភាគច្រើនជាអ្នកសិល្បៈដូចគ្នា ហើយក្នុងចំណោមរឿងទាំងអស់នោះភាគច្រើនផ្ដើមចេញពីរឿងតុងទីន។
ជាកស្ដែងដូចជាថ្មីៗនេះអ៊ីចឹង អ្នកនាង សឿ សុធារ៉ា ត្រូវអ្នកនាង សូ ដានីតា ទម្លាយផ្អើលពេញហ្វេសប៊ុក រឿងអ្នកនាងជំពាក់លុយមិនចង់សង ហើយព្យាយាមគេចវេស រកហេតុផលដោះសារជារឿយៗ។
ក្រោយធ្លាយរឿងអាស្រូវជំពាក់ប្រាក់គេជុំទិស អ្នកនាង សុធារ៉ា ហាក់បង់រូបបង់ឆោមខ្លាំង មើលមិនចង់ស្គាល់ មានរូបរាងស្គមកំព្រឹង ខុសប្លែកពីមុនឆ្ងាយ ដោយនឹកស្មានពុំដល់៕
អត្ថបទ៖ រចនា





