2022/08/17 at 5:09 PM
Banner Top
តូចចិត្តនឹងមហាជន! នាយ ចេនឡា ថាខ្លួនជាតារាហ្នឹងគេដែរ ឈឺរាប់ខែ តែគ្មានអ្នកណាអើពើដូចតារាផ្សេងសោះ

កម្សាន្ត៖ ក្រោយធ្លាក់ខ្លួនឈឺ នាយ ចេនឡា ស្រាប់តែបង់រូបបង់ឆោមខ្លាំង មានសភាពស្គមស្គាង មើលលែងចង់ស្គាល់ បើប្រៀបធៀបពីមុនគឺខុសគ្នាដាច់តែម្ដង។ បើតាមការបញ្ជាក់ពីតារាសម្ដែងខាងលើ បានបង្ហើបប្រាប់ថា លោកចាប់ផ្ដើមស្គមខ្លាំងបែបនេះក៏ព្រោះតែ ទឹកចូលសួត ហើយត្រូវបូមចេញជារឿយៗ។

ក្រោយសម្រាកព្យាលបានខ្លួន បានរៀងធូរបន្តិច លោកស្រាប់តែផុសក្នុងគណនីហ្វេសប៊ុករបស់ខ្លួន តូចចិត្តនឹងមហាជន ដែលហាក់មិនអើពើនឹងលោកសោះ ខណៈតារាផ្សេងៗទៀត មហាជនហាក់ផ្ដល់នេះផ្ដល់នោះជាហូរហែ។

យ៉ាងណាមិញ បើយោងតាមសំណេរនោះ លោកបានសរសេរថា៖ ខ្ញុំមិនមែនជាអ្នកសិល្បៈ ឬ ជាតារាល្បីអីទេមើលទៅ ទើបឈឺគ្មានសមាគមខាងណាអើពើ ខ្ញុំមិនចង់បានជំនួយទេ ចង់បានតែការសួរសុខទុក្ខ ក្នុងនាមជាសិល្បករ ដែលប្រលូកក្នុងវិស័យសិល្បៈ២០ឆ្នាំមកហើយ។ (តូចចិត្ត)

បន្ទាប់ពីសារនេះបានផុស ក៏មានតារាៗរួមអាជីព បងប្អូនសិល្បករ និងមហាជនបានចូលទៅខមិនលើកទឹកចិត្តជាហូរហែ៕

លោក​ អៀង ចេនឡា
លោក​ អៀង ចេនឡា
លោក​ អៀង ចេនឡា
លោក​ អៀង ចេនឡា
លោក​ អៀង ចេនឡា
លោក​ អៀង ចេនឡា
លោក​ អៀង ចេនឡា
លោក​ អៀង ចេនឡា

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply