កម្សាន្ត៖ គ្រាន់តែឈានជើងចូលក្នុងវិស័យអចលនទ្រព្យភ្លាម កំពូលតារាចម្រៀងប្រចាំផលិតកម្មវស្មីហង្សមាស លោក ខេមរៈ សិរីមន្ត បានធ្វើឲ្យមហាជន គាំងយោបល់ភ្លាម ក្រោយលោកបញ្ចេញវីដេអូ បង្កើតពាក្យស្លោកថ្មីមួយសម្រាប់លក់ដីឡូត៍ររបស់ខ្លួន។
យ៉ាងណាមិញ បើយោងតាមវីដេអូផ្លូវការមួយដែលបានចេញផ្សាយកាលពីថ្ងៃទី ៤ ខែវិច្ឆិកា លោក ខេមរៈ សិរីមន្ត បានឡាយបង្កើតពាក្យស្លោកថ្មីមួយជាមួយក្រុមការងាររបស់លោក ដែលមានអត្ថន័យថា “យុវជនសម័យថ្មី អត់មានដីម្ដេចស្ទាវ”។ ហើយពាក្យស្លោកនេះដែលក៏មានអ្នកសរសើរ ក៏មានអ្នកសើចបង្អាប់ រហូតបានក្លាយជាផ្ទាំងស៊ីបរបស់មហាជនទៅហើយ។
ក្រោយការឡាយបានបញ្ចប់ ការរិះគន់ក៏កើតមានឡើងជាបន្តបន្ទាប់ ដោយមតិមហាជនខ្លះឡើងឡើងថា ពាក្យស្លោកនេះមានអត្ថន័យល្អដែរ ក៏ប៉ុន្តែពាក្យស្ទាវ ត្រូវបានគេប្រើតែទៅលើសត្វពាហនៈប៉ុណ្ណោះ ដូចជា៖ គោស្ទាវ មាន់ស្ទាវ ឬក្របីស្ទាវជាដើម។ ប៉ុន្ដែឃ្លាចុងក្រោយនេះ គួរតែប្រើពាក្យ”ពេញជំទង់ ជំនួសពាក្យស្ទាវ វិញ ទើបប្រសើរ៕




អត្ថបទ៖ រចនា