កម្សាន្ត៖ កញ្ញា ពេជ្រ ចរណៃ ជាតារាសម្ដែងពន្លកថ្មី តែមានទឹកដៃសម្ដែងបានយ៉ាងល្អប៉ិនប្រសព្វ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមហាជន ហើយកញ្ញាក៏ជាអ្នកហាត់ក្បាច់គុន ល្បុកតោ ផងដែរ ។
ជារឿយៗនៅលើគណនីហ្វេសប៊ុករបស់នាងផ្ទាល់ កញ្ញា ចរណៃ តែងតែបង្ហោះរូបភាពជាច្រើនសន្លឹកដែលបានបង្ហាញពីក្បាច់គុន ល្បុកតោ ដើម្បីចែកជូនអ្នកគាំទ្រឲ្យបានមើលកម្សាន្ត ហើយគ្រប់រូបភាពទាំងអស់សុទ្ធសឹងតែស្រស់ស្អាត និងបានបង្ហាញអ្វីដែលជារបស់ខ្មែរ ទៅឲ្យមហាជនបានដឹង បានស្គាល់។
យ៉ាងណាមិញ អ្នកគាំទ្ររបស់ ចរណៃ ក៏ដូចជាមហាជន បានសម្ដែងការស្ងើចសរសើរចំពោះនាងជាខ្លាំងដែលមានទឹកចិត្តលើកជួយលើកស្ទួយវប្បធម៌ខ្មែរ ដែលឃើញហើយមិនសរសើរមិនបាន៕






អត្ថបទ៖ រចនា