កម្សាន្ត៖ កាលពីប៉ុន្មានថ្ងៃមុន មានគណនីហ្វេសប៊ុកមួយដែលគេស្គាល់ថាជាជនជាតិថៃ បានយករូបភាពរបស់តារាស្រីល្បីឈ្មោះរបស់កម្ពុជា អ្នកនាង ពេជ្រ សោភា ទៅកាត់តបែបលេងសើច និងមើលងាយទៅកាន់អ្នកនាង ក្រោយពីតារាស្រីរូបនេះបានយកល្ខោនខោលខ្មែរមកសម្ដែងលើឆាកប្រកួតរបស់កម្មវិធី Miss Universe តែបើងាកមកមើលសាម៉ីខ្លូនវិញ ហាក់មិនបានតបត ឬខឹងសម្បាលើជនជាតិថៃរូបនោះឡើយ បែរជាអរគុណតៅវិញដែលបានជួយផ្សព្វផ្សាយអ្វីដែលជារបស់ខ្មែរ ឲ្យប្រជាជនថៃបានស្គាល់។
មិនរំលងបានប៉ុន្មានថ្ងៃផង ស្រាប់តែថ្មីៗនេះ គណនីហ្វេសប៊ុកជនជាតិថៃដដែលនោះ បានយករូបភាព អ្នកនាង ពេជ្រ សោភាព កាត់តម្ដងទៀត តែមកលើកនេះសាហាវជាងមុនឆ្ងាយណាស់ ហើយរូបខ្លះបានយកល្ខោនខោលខ្មែរ ទៅដាក់រូបទងជាតិរបស់ថៃទៅវិញ។
រូបភាពកាត់តទាំងនោះ ត្រូវបានមហាជនបានសម្ដែងការមិនពេញចិត្តជាខ្លាំង ព្រោះវាប្រៀបបាននឹងការមើលស្រាលមកកាន់ វប្បធម៍របស់ខ្មែរ៕








អត្ថបទ៖ រចនា