2022/08/17 at 4:42 PM
Banner Top
មិនខ្លាចនឹងបង្ហាញឲ្យគេបានដឹង តារាចម្រៀង ៣ដួងនេះ តែងតែបង្ហាញអ្វីដែលជាខ្មែរ នៅលើឆាកអន្តរជាតិ

កម្សាន្ត៖ អ្នកនាង​ មាស សុខសោភា អ្នកនាង ពេជ្រ សោភា និង អ្នកនាង ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងនៅកម្ពុជា នាពេលបច្ចុប្បន្ន ក្រៅពីមានសំេលងពីរោះរន្ដំហើយ តារាស្រីបីដួងនេះ ក៏មានរូបសម្រស់ស្រស់ស្រស់ត្រចង់ផងដែរ។

ហើយជារឿយៗ ពួកគាត់ទាំងបីដួង តែងតែត្រូវបានគេអញ្ជើញទៅសម្ដែងនៅក្រៅប្រទេសជាញឹកញាប់ បើនិយាយពីការគាំទ្រពីបងប្អូនខ្មែរនៅបរទេសវិញក៏មិនអន់ជាងអ្នកគាំទ្រនៅកម្ពុជាឡើយ ពោលគឺមានអ្នកការគាំទ្រភ្លុកទឹកភ្លុកដីពីមហាជននៅទីនោះ។ បន្ទាប់ពីមានឳកាសទៅសម្ដែងនៅបរទេសហើយ ពួកគាត់តែងតែព្យាយាមបង្ហាញអ្វីដែលជារបស់ខ្មែរ ឲ្យជនបរទេសបានស្គាល់ជាហូរហែរ។

តួយ៉ាងដូចជា អ្នកនាងឱក សុគន្ធកញ្ញា បានលើកយកនូវរបាំបុរាណក្បាច់ខ្មែរ និងការតុបតែងខ្លួនពីហូលខ្មែរយ៉ាងល្អប្រណិត ចែកជូនអ្នកទស្សនា។ ចំណែកឯ អ្នកនាង មាស សុខសោភា ក៏មិនណយប៉ុន្មាននោះដែរ អ្នកនាងតែងតែ ទង់ជាតិកម្ពុជាច្នៃចេញជាអាវពាក់ច្រៀងប្រកបដោយទំនុកចិត្ត នៅក្នុងកម្មវិធីប្រគំតន្រ្តីអាស៊ាន រហូតធ្វើឲ្យមហាជនចាប់ភ្លឹក និងលាន់មាត់សរសើរគ្រប់ៗគ្នា។ រីឯតារាស្រីសំលេងធ្ងន់ អ្នកនាង អ្នកនាង ពេជ្រ សោភា ឯណេះវិញ ក៏មិនធម្មតាចាញ់តារាស្រីពីរដួងខាងលើដែរ អ្នកនាង តែងតែលើកយកល្ខោនខោល មកបញ្ចូលក្នុងបទចំរៀង និងការសម្ដែងនានាជាហូរហែ រាប់មិនអស់៕

 អ្នកនាងឱក សុគន្ធកញ្ញា 
អ្នកនាង ពេជ្រ សោភា
កញ្ញា មាសសុខសោភា

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply