កម្សាន្ត៖ តារាចម្រៀងពីរដួងរបស់កម្ពុជា នោះគឺ កញ្ញា ពៅ បញ្ញាពេជ្រ និងអ្នកនាង ទូច ស៊ុននិច សុទ្ធសឹងជាកំពូលតារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះបោះសំលេងខ្លាំងមិនធម្មតា ក្នុងកំឡុងឆ្នាំ ២០០០។
ជាមួយស្នាមញញឹម និងទឹកដមសំលេងយ៉ាងពីរោះរន្តំ តារាស្រីទាំងពីរដួងខាងលើបានឆក់យកភាពល្បីល្បាញពីប្រជាជនកម្ពុជាបានយ៉ាងឆាប់រហ័ស ដោយនឹកស្មានពុំដល់។ យ៉ាងណាមិញ ជាមួយភាពល្បីល្បាញនោះដែរ គួរឲ្យសោកស្ដាយជាទីបំផុត ក្រោយតារាស្រីពីរដូងនេះមានជោគវាសនាដូចគ្នា នោះគឺ ត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារយ៉ាងសាហាវ រហូតស្ទើរតែបាត់បង់ជីវិត តែជាសំណាងត្រូវបានយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យទាន់ពេលវេលា។
បើទោះបីជារួចជីវិតពីសេចក្ដីស្លាប់មែនពិត តែ ពៅ បញ្ញាពេជ្រ និងអ្នកនាង ទូច ស៊ុននិច បានធ្លាក់ខ្លួនជាជនពិការនៅលើរទះរុញទាំងវ័យក្មេងទៅវិញ ដោយពុំអាចដើរហើរដូចមុនបានទៀតឡើយ ពោលគឺត្រូវសម្រាកព្យាបាលរហូត៕




អត្ថបទ៖ រចនា ប្រភព៖ ខ្មែរឡូត