កម្សាន្ត៖ អ្នកនាង សេង សុខឃីម ជាតារាសម្ដែងពន្លកថ្មី តែទទួលបានការគាំទ្រមិនធម្មតាពីសំណាក់មហាជន ជាពិសេសមិត្តៗយុវវ័យ។
តារាស្រីរូបនេះត្រូវបានបណ្ដាសារព័ត៌មានល្បីៗជាច្រើននៅក្នុងស្រុកបានចុះផ្សាយពីរូបនាងជាហូរហែកាលពីពេលថ្មីៗនេះ ក្រោយត្រូវតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម ទម្លាយប្រាប់អ្នកគាំទ្រថា អ្នកនាង ជាសង្សារថ្មីរបស់ខ្លួន ស្របពេលដំណឹងសង្សារចាស់របស់លោកបានស្ងាត់បាត់ឈឹង។

មេម៉ាយកូនមួយរូបនេះ បាននឹងកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាកអ្នកលេងបណ្ដាញសង្គម ក្រោយពីឃើញរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដល់ថ្នាក់មានអ្នកបញ្ចេញមតិថាក្មេងៗអាយុ១៨ សុំចាញ់។ ជាមួយស្នាមញញឹមបែបសុភាពរាបសារ ការតុបតែងខ្លួនបែបស៊ីវីល័យ តារាស្រីរូបនេះ បានធ្វើឲ្យ នាយចឺម បាក់ចិត្តលង់ស្នេហ៍ដកចិត្តពុំរួចនោះឡើយ៕











អត្ថបទ៖ រចនា