2022/08/17 at 6:23 PM
Banner Top
មានអ៊ីចឹងទៀត! ភរិយា មង្គល ទីណា ទម្លាយរឿង សឿ សុធារ៉ា ជំពាក់លុយតែមិនចង់សង តែម្ចាស់លុយសុំឲ្យសងតិចៗក៏បាន

កម្សាន្ត៖ រឿងរ៉ាវ រវាងអ្នកនាង សឿ សុធារ៉ា និងអ្នកនាង សូ ដានីតា បានធ្វើឲ្យផ្អើលដល់មហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម ម្ដងទៀតហើយកាលពីម្សិលមិញ បន្ទាប់រឿង សុធារ៉ា ជំពាក់លុយតារាកំប្លែងវ័យក្មេង ស្រីពីន បានស្ងប់ស្ងាត់មួយរយះពេលខ្លី។

សូមរំលឹកដែលថា កាលពីម្សិលមិញ អ្នកនាង សូ ដានីតា បានទម្លាយប្រាប់មហាជនថា តារាសម្ដែងចាស់វស្សា សឿ សុធារ៉ា មានបំណងគេចវេះមិនព្រមសងលុយ ហើយព្រមទាំងរកលេសជាហូរហែ ដោយស្នើសុំឲ្យម្ចាស់លុយ បំភ្លេចបំណុលដែលនាងបានជំពាក់ជាង៤ម៉ឺនដុលារនោះចោលទៅ។

យ៉ាងណាមិញ បើងាកមកមើលម្ចាស់បំណុលម្នាក់ទៀតរបស់ សុធារ៉ា ដែលគេស្គាល់ថាជាភរិយាពេញច្បាប់របស់ តារាចំរៀងប្រចាំផលិតកម្មថោន លោក មង្គលទីណា បានលើកឡើងស្រដៀងអ្នកមុនៗដែលថា៖”ដល់ម្លឹងផង សង្ឃឹមថាអ្នកដែលខ្ញុំជួយទាំងប៉ុន្មានអ្នកមិនបំភ្លេចខ្ញុំចោលណា មិនបាច់ការប្រាក់អីទេតែដើមមកក៏បានរំលោះម្ដងបន្តិចក៏បានព្រោះលូវសិល្បះគេបើកដំណើរការវិញហើយពេលថតពេលច្រៀងបានកុំភ្លេចណាចា លុយខ្ចីទៅណឹងមិនមែនលុយប្តីខ្ញុំទេគឺលុយខ្ញុំណា ព្រោះលុយប្តីខ្ញុំគឺសំរាប់បង់ធានាគារនឹងខែកូនរៀនតាមអនឡាញអស់ហើយ“៕

តារាប្រុស មង្គល ទីណា និងភរិយា
តារាសម្តែង សឿ សុធារ៉ា
សំណេរ ភរិយាលោក មង្គល ទីណា
រូបភាព

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply