2022/08/17 at 5:30 PM
Banner Top
រឿងធំហើយ! សូ ដានីតា ស្នើឲ្យ សឿ សុធារ៉ា ចេញមុខដោះស្រាយបញ្ហាបន្ទាន់ជាមួយខ្លួន មុខពេលនាងទ្រាំលែងបានចេញដីកាកោះហៅ

កម្សាន្ត៖ នាមួយរយះពេលចុងក្រោយនេះ អ្នកនាង​ សឿ សុធារ៉ា ហាក់រាសីដាក់ជាខ្លាំង ក្រោយមានគេផុសទាលុយនាងជាហូរហែរពេញហ្វេសប៊ុក ហើយភាគច្រើនជាអ្នកសិល្បៈដូចគ្នា ហើយក្នុងចំណោមរឿងទាំងអស់នោះភាគច្រើនផ្ដើមចេញពីរឿងតុងទីន។

យ៉ាងមិញ ក្រោយស្ងប់ស្ងាត់រឿងអាស្រួវមួយរយះ ស្រាប់តែនៅល្ងាចថ្ងៃទី ០២ ខែវិច្ឆិកានេះ តារាសម្ដែងនិងចម្រៀងអ្នកនាង សូ ដានីតា ស្រាប់តែប្រកាសក្ដែងៗស្វែងរកអ្នកនាង សុធារ៉ា ផ្អើលអ្នកលេងបណ្ដាញសង្គម។

ក្នុងសំណេរយ៉ាងរែងអន្លាយ អ្នកនាង ដានីតា បានរៀបរាប់ថា៖​”នាងខ្ញុំសូមប្រកាស រកអ្នកនាង សឿ សុធារ៉ា Sapoun Darapemean ចេញមុខរកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹង ដីការ កោះហៅ រឺ មិនចង់អោយគេទៅអញ្ជើញទៅបុស្តិ៍ប៉ូលីស ដល់កន្លែងថត សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្សមិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បី មុនថតរឿងថ្មីចប់ ! ការទ្រាំរបស់មនុស្ស គឺ មានកំណត់អ្នកនាងប្អូន“៕

តារាសម្តែង សូ ដានីតា
តារាសម្តែង សូ ដានីតា
  តារាសម្តែង សឿ សុធារ៉ា 
រូបភាពពី អ្នកនាង សូ ដានីតា
រូបភាពពី អ្នកនាង សូ ដានីតា
សំណេររបស់ អ្នកនាង សូ ដានីតា

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply