2022/08/17 at 5:01 PM
Banner Top
ក្រោយស្ងប់ស្ងាត់រឿងបំណុលជាងកន្លះលានដុលារ ខ្ញុង ស្រាប់តែពោលពាក្យក្នុងចិត្តថា…

កម្សាន្ត៖ រឿងរ៉ាវតារាកំប្លែងស្រី អ្នកនាង ខ្ញុង ស្រាប់តែស្ងប់ស្ងាត់ទៅវិញ ក្រោយវាយលុកបណ្ដាញសង្គមជាងមួយសប្ដាហ៍។

អតីតតារាកំប្លែងរបស់ CBS អ្នកនាង ខ្ញុង បានទទួលរង់ការរិះគន់យ៉ាងចាស់ដៃពីសំពាក់មហាជន ក្រោយអ្នកនាងឡាយសុំជំនួយម្នាក់ ១ដុលារពីប្រជាជនដើម្បីដោះបំណុល ដែលបានជំពាក់គេ។ យ៉ាងណាមិញ ក្រោយមានការជជែកវែកញែកគ្នាអស់រយះពេលជាងមួយសប្ដាហ៍ សាច់រឿងរបស់អ្នកនាង ខ្ញុង ហាក់ស្ងប់ស្ងាត់ទៅវិញ ស្របពេលអ្នកនាងចេញមុខសុំទោសមហាជន និងប្រកាសលក់ទ្រព្យសម្បិត្តរបស់ខ្លួន ដើម្បីដោះបំណុល។

បើងាកមកមើលសាម៉ីខ្លួនវិញ ស្រាប់តែសរសេរផុសបែបនេះ នៅលើបណ្ដាញសង្គម ក្រោយរឿង​បំណុលរបស់ខ្លួនលែងមានអ្នកយកមកវែកញែកទៀត។ ដោយសំណេរនោះ មានខ្លឹមសារយ៉ាងដូចច្នេះថា៖ “បាក់រូបបាក់ឆោម អាចកែបាននៅថ្ងៃក្រោយ តែខ្ញុំមិនអោយជំងឺបាក់ទឹកចិត្ត កើតឡើងចំពោះខ្លួនអែងបានឡើយ អរគុណបងប្អូនដែលតែងតែផ្ដល់កម្លាំងចិត្ត ខ្ញុំរឹតតែរឹងមាំនឹងតស៊ូបន្ត“។

ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង និងនាយកៃដ ឡាយលក់អីវ៉ាន់

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply