កម្សាន្ត៖ ក្រោយស្ងាត់បាត់ឈឹងពីអាជីពជាអ្នកសិល្បៈ តាចេក ស្រាប់តែមកចាប់អាជីពជាអ្នកលក់ដូរវិញម្ដងសម្រាប់បានប្រាក់ចិញ្ចឹមជីវិតរស់នៅបន្ត។
តារាកំប្លែងប្រចាំក្រុមលោកពូកុយរូបនេះ បាននឹងកំពុងលក់ដូរបន្តិចបន្តួចផ្សែផ្សំគ្នា ដោយលោកតាចេកលក់ ផ្លែឈើ និងគ្រឿងភេសជ្ជៈ នៅមុខរីសតអូរំចត ដែលស្ថិតនៅក្នុងរមណីយដ្ឋានគិរីរម្យ។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក បានសរសេររៀបរាប់យ៉ាងដូចច្នេះថា៖ “ខំមកចោលផ្ទះមករកសុីក្រែងបានចំណេញខ្លះតែចាប់ពីមកលក់ដូចជាមិនសូវកាក់កបសោះចេះតែខាតរហូតចឹងបើនៅតែចឹងទៀតមិនដឹងនៅលក់បន្តរឺទៅផ្ទះវិញទេបងប្អូនអើយបើសល់រហូតចុឹងនោះ“។
បើយោងតាមសំណេរខាងលើមានន័យថាមុខរបររបស់លោកពុំសូវកាក់កបឡើយ ដោយខាតឡុងចុងរហូត ទើបធ្វើឲ្យជីវភាពរបស់លោករៀងលំបាកបន្តិច៕









អត្ថបទ៖ រចនា