2022/01/25 at 8:21 AM
Banner Top
ភ័យពេក! ក្រោយរងការរិះគន់យ៉ាងចាស់ដៃ រឿងយកសាសនាមកលេងសើច ពេលនេះម្ចាស់វីដេអូចេញមុខសុំទោសមហាជនជាសាធារណៈ(មានវីដេអូ)

ភ័យពេក! ក្រោយរងការរិះគន់យ៉ាងចាស់ដៃ រឿងយកសាសនាមកលេងសើច ពេលនេះម្ចាស់វីដេអូចេញមុខសុំទោសមហាជនជាសាធារណៈ(មានវីដេអូ)

សង្គម៖ ក្រោយបង្ហោះវីដេអូរាំច្រៀងបែបបែកស្លុយ ដោយយកសាសនាមកលេងសើចបែបមើលងាយជាន់ពន្លិច ម្ចាស់គណនី TikTok ដែលមានឈ្មោះថា ភី សម័យ ត្រូវមហាជនព្រួតដៃគ្នាដៀលកប់ៗមាត់ ក្រោយឃើញទង្វើនាងជាមួយ នឹងដៃគូ ធ្វើរឿងមិនគួរគប្បីនៅលើបណ្ដាញសង្គម ជាសាធារណៈបែបនេះ។

ក្រោយវីដេអូនោះចេញផ្សាយជាសាធារណៈមិនទាន់បានប៉ុន្មានផង ស្រាប់តែម្ចាស់គណនីខាងលើលុបវីដេអូនោះចេញបាត់ បន្ទាប់ពីមានការរិះគន់មិនសំច័យពីមហាជនក៏ដូចជាអ្នកលេងបណ្ដាញសង្គមនានា ហើយក៏មានអ្នកខ្លះបញ្ចេញមតិថាវីដេអូរបស់ពួកគាត់ បានយកសាសនាមកជាន់ឈ្លី និងមិនគោរពឲ្យតម្លៃទៅលើព្រះសង្ឈជាដើម។

យ៉ាងណាមិញ ក្រោយមានការវិះគន់ ភីសម័យ ដែលជាម្ចាស់វីដេអូខាងលើបានចេញមុខសុំទោសមហាជនជាសាធារណៈ និងបានសរសេររៀបរាប់ថា៖”នាងខ្ញុំសុំទោសដែលបានថតVideo Tik Tok ដែលមិនសមរម្យធ្វើអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងធ្វើឲ្យបងប្អូនប្រជាជនខ្មែរទាំងអស់មិនពេញចិត្តដោយអចេតនា ហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់អភ័យទោសដល់រូបនាងខ្ញុំដោយអនុគ្រោះ“៕

ម្ចាស់វីដេអូតិកតុក
ម្ចាស់វីដេអូតិកតុក
ម្ចាស់វីដេអូតិកតុក
ម្ចាស់វីដេអូតិកតុក
រូបភាព
សំណេរសុំទោសរបស់ម្ចាស់វីដេអូតិកតុក

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ម្ចាស់បទ “មិនងាយបោះបង់គេ តែគេបោះបង់ងាយ” ចាន់ សុបញ្ញា កាន់តែសង្ហារខ្លាំងបើធៀបពីពេលទើបតែចូលច្រៀងដំបូងៗ
កុំភ្លេចកូវីដ! មានសភាពអ៊ូអរខ្លាំងនៅតាមបណ្តយផ្លូវជាតិមួយកន្លែង ក្រោយការបើករាជធានីភ្នំពេញវិញ
បុរសវ័យជាង ៤០ឆ្នាំម្នាក់ បាត់ខ្លួនភ្លាមៗដោយសារបើក​ទូក​​ទៅបុក​នឹង​ច្រាំង បណ្តាលឲ្យ​ធ្លាក់​ពីលើ​ទូកហើយហូរ​រសាត់​តាម​ទឹក​
លុយហូរចូលដូចទឹក! ក្នុង​ខែ​៦​នេះ​ឆ្នាំ​ទាំង​៤​សំណាង​ធំលាភ​ផ្ទួន​មាន​លុយ​ទិញ​ឡាន​វីឡា
មេម៉ាយសប្បាយចិត្ត! គ្មានប្ដីមានអីមិនល្អ តារាស្រី៦ដួង រស់នៅដោយគ្មានស្វាម៉ីយ៉ាងមានក្ដីសុខ
telegram : 066 74 3388

ពេញនិយមបំផុត

តារាស្រីថៃ៤ដួង ក្លាយជានិមិត្តរូបរបស់ប្រជាជនហ្វីលីពីនពេញទំហឹង
តារាស្រី K-Pop ១០ដួង មានអ្នកបោះឆ្នោតច្រើនជាងគេ ដែលចង់ឲ្យពួកគេសម្ដែងភាពយន្តភាគ
ផ្អើលប្រទេសថៃ ក្រោយតារាថៃល្បីឈ្មោះ កញ្ញា  Pancake ប្រកាសក្ដែងៗថាខ្លួនឆ្លងកូវីដ