តារាកម្សាន្ត៖ បញ្ហារវាង អ្នកនាង ដេត ម៉ាលីណា ជាមួយអតីតស្វាម៉ីនៅតែមិនទាន់ដាច់ស្រេចគ្នានៅឡើយ ដោយបន្តអូសបន្លាយអស់រយះពេលជាងមួយឆ្នាំហើយ តាំងពីបែកធ្លាយការប្រើប្រាស់ហិង្សាទៅលើរូបរាងកាយ អតីតភរិយារបស់ខ្លួនមកម្លេះ។
យ៉ាងណាមិញ ក្រោយមានរឿងប្រះឆាជាមួយគ្នា ស្វាម៉ីភរិយាមួយគូនេះបានស្រេចចិត្តធ្វើការលែងលះគ្នា។ តែក្រោយការលែងលះ អ្នកទាំងពីរនៅតែមានបញ្ហាជាមួយគ្នាជាហូរហែរ ដោយក្ដីបារម្ភពីកូន ទើបចេះតែបន្តសាច់រឿងមួយនេះមកមិនចេះចប់។ តួយ៉ាងដូចជាមួយរយះពេលចុងក្រោយនេះ លោកដួង ឆាយ ស្រាប់តែបង្ហោះសារលើបណ្ដាញសង្គម ដោយប្រើសម្ដីចុកៗដោយនំនង ជាថាឲ្យអតីតភរិយារបស់ខ្លួន ក្រោយធ្លាយរូបភាព អ្នកនាង ម៉ាលីណា នាំកូនៗទៅកន្លែងផឹកស៊ី។
ដោយសំណេរនោះ មានខ្លឹមសារយ៉ាងដូចច្នេះថា៖”ទៅផឹកខ្លួនឯងមិនអស់ជិតយកទាំងកូនៗទៅបារផឹកទៀត មិនខ្លាចឆ្លងកូវិតខ្លួនឯង ឆ្លៀតនាំកូនៗជាពិសេសកូនស្រីពៅមិនទាន់គ្រប់អាយុចាក់វ៉ាក់សាំងទៅទៀត។ បើយកកូនទៅបាយនៅហាងធម្មតាមានបន្ទប់ដើម្បីសុវត្ថិភាពកូនៗទៅវាថី។ ឆាប់យកកូនៗទៅផ្ទះវិញអោយលឿនប្រយ័ត្នខ្ញុំទ្រាំលែងបានទៅដល់កន្លែងនឹង។ ខ្ញុំមិនចង់ទៅជួបមុខអ្នកឯងទេ ចឹងឆាប់យកកូនៗទៅផ្ទះ”៕













អត្ថបទ៖ រចនា