2022/08/11 at 6:49 AM
Banner Top
ដើម្បីរំលឹកគុណឪពុក ព្រះកាយច័ន្ទ និងកូនសិស្សរបាំ កំពុងហាត់សមត្រៀមរាំជូនពរបុណ្យ៧ថ្ងៃ របស់ឪពុក

កម្សាន្ត៖ កាលពីពេលថ្មីៗនេះ តារាសម្ដែង និងជានាដការី កញ្ញា ព្រះកាយច័ន្ទ កំពុងមានទុក្ខជាទម្ងន់ ក្រោយគ្រួសារកញ្ញាជួបរឿងអកុសលមួយ នឹកស្មានពុំដល់ ព្រោះឪពុកជាទីស្រលាញ់របស់ ព្រះកាយច័ន្ទ ទទួលមរណភាព។ ដំណឹងដ៏សោកសៅមួយនេះ មានមហាជន អ្នកគាំទ្រ និងមិត្តៗរួមអាជីពរបស់កញ្ញាជាច្រើននាក់បានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខ។

ក្រោយលោកឪពុកលាចាកលោកទៅ ស្រាប់តែថ្វីៗនេះ ព្រះកាយច័ន្ទ និងកូនសិស្សជាច្រើនអ្នកផ្សេងទៀត បាននឹងកំពុងញាប់ដៃញាប់ជើងហាត់សមរបាំយ៉ាងស្ទាត់ជំនាញ សម្រាប់ត្រៀមរាំរបាំជូនបុណ្យ៧ថ្ងៃលោកឪពុកខ្លួនជាលើកចុងក្រោយផងដែរ។

សូមបញ្ចាក់ផងដែលថា ដូចដែលលោកអ្នកដឹងស្រាប់ហើយថាឪពុករបស់កញ្ញា គឺជាមនុស្សម្នាក់ដែលតែងតែនៅក្បែរកញ្ញារហូតមកមិនថាទៅសម្ដែង រឺទៅថតភាពយន្តនោះឡើយ៕

  កញ្ញា ព្រះកាយច័ន្ទ
កញ្ញា ព្រះកាយច័ន្ទ 
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ
  កញ្ញា ព្រះកាយច័ន្ទ និងកូនសិល្ស
កូនសិស្សកញ្ញា ព្រះកាយច័ន្ទ
កូនសិស្សកញ្ញា ព្រះកាយច័ន្ទ

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply