2022/01/25 at 8:20 AM
Banner Top
វាសនាមើលមិនឃើញ! ពីក្មេងស្រីដើរលក់វត្ថុអនុស្សាវរីយទីទាល់ម្នាក់ តែពេលនេះសម្រស់និងជីវិត យ៉ង់ ស្រីនីត ប្លែកជាងមុនឆ្ងាយណាស់

វាសនាមើលមិនឃើញ! ពីក្មេងស្រីដើរលក់វត្ថុអនុស្សាវរីយទីទាល់ម្នាក់ តែពេលនេះសម្រស់និងជីវិត យ៉ង់ ស្រីនីត ប្លែកជាងមុនឆ្ងាយណាស់

កម្សាន្ត៖ ស្រីនិត ជាក្មេងស្រីម្នាក់ដែលទទួលបានប្រជាប្រិយភាពខ្លាំងណាស់ កាលពីដើមឆ្នាំ នោះក៏ព្រោះថារូបភាពជាច្រើនស្លឹកដែលគេថតផ្ដិតបាន ពីរូបសម្បិត្តស្រស់ស្អាតបែបធម្មជាតិរបស់នាង ក្រោយនាងបានផ្ដល់បទសម្ភាន៍ជាមួយអ្នកសារព័ត៌មានមួយរូប។ ជាក្មេងស្រីរស់នៅប្រចាំតំបន់ទេសចរណ៍ ខេត្តមណ្ឌលគីរី ស្រីនីត តែងតែទៅលក់វត្ថុអនុស្សាវរីយនៅទីនោះដើម្បីបានប្រាក់ជួយសម្រួលដល់ជីវភាពគ្រួសារ បន្ទាប់ពីទំនេរពីម៉ោងរៀនសូត្រ។

ក្រោយមានភាពល្បីល្បាញពេញបណ្ដាញសង្គម កាលនោះ ក្រមុំស្រុកស្រែរូបនេះត្រូវបានបណ្ដាក្រុមហ៊ុន និងអ្នកមានចិត្តសប្បុរសធម៌ជាច្រើនបានជួយឧបត្ថម្ភ និងហៅនាងទៅថតផ្សាយពាណិជ្ជកម្មជាហូរហែ ពិសេសក៏មាន ឧកញ៉ាស្រី ចាន់ថន ទទួលចិញ្ចឹមជាកូនធម៌ផងដែរ។

ក្រោយភាពល្បីល្បាញបានស្ងប់ស្ងាត់ លេចដំណឹងមកថា ស្រីនិត កំពុងតែបន្តការសិក្សានិងធ្វើការនៅហាងការហ្វេមួយកន្លែង។ តែអ្វីដែលគួរឲ្យរឹតតែចាប់អារម្មណ៍ទៀតនោះ នាងហាក់មានសាច់ឈាមប្រែជាស្រស់ថ្លា ពោលគឺអាចនិយាយបានថា ពេលនេះជីវិតរបស់នាងស្ទើរតែផ្លាស់ប្ដូរគ្រប់យ៉ាងទាំងស្រុងតែម្ដង ចាប់តាំងពីបានមានឈ្មោះល្បីក្នុងបណ្ដាញសង្គមមក៕

យ៉ង់ ស្រីនីត ពីមុន
យ៉ង់ ស្រីនីត ពីមុន
យ៉ង់ ស្រីនីត បច្ចុប្បន្ន
យ៉ង់ ស្រីនីត បច្ចុប្បន្ន
យ៉ង់ ស្រីនីត បច្ចុប្បន្ន
យ៉ង់ ស្រីនីត បច្ចុប្បន្ន
យ៉ង់ ស្រីនីត បច្ចុប្បន្ន
យ៉ង់ ស្រីនីត បច្ចុប្បន្ន

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply