2022/08/17 at 6:25 PM
Banner Top
អបអរសាទរ! អតីតតារាចម្រៀងរបស់សាន់ដេ លោកជំទាវ ផាន់ ម៉ូនីកា និងស្វាមី ទទួលបានសមាជិកថ្មី

កម្សាន្ត៖ ម្ចាស់បទ “រំចង់ស្រែកែខ្លួន” អ្នកនាង ផាន់ ម៉ូនីកា កាលជាង១០ឆ្នាំមុន អ្នកនាងមានឈ្មោះបោះសំលេងខ្លាំងណាស់ក្នុងវិថីសិល្បៈ ជាតារាចម្រៀងដែលមានសំលេងស្រទន់ ពិរោះប្លែកមួយបែបខុសពីតារាចំរៀងដទៃទៀត។

យ៉ាងណាមិញ ក្រោយរៀបការរួច អ្នកនាង ម៉ូនីកា ស្រាប់តែបាត់ដំណឹងសូន្យឈឹងពីអាជីពសិល្បៈ ដោយលែងឃើញវត្តមានរបស់អ្នកនាង នៅតាមការប្រគុំតន្ត្រីនានាទៀត ចំណែកចំរៀងនៅផលិតកម្មសាន់ដេរ ក៏ស្ងាត់បាត់ឈឹង លែងមានបទថ្មីរបស់អ្នកនាងចេញដូចមុនទៀត ហើយនេះជាមួលហេតុដែលមហាជនគិតថា ម៉ូនីកា ប្រហែលបញ្ចប់អាជីពជាអ្នកសិល្បៈនេះហើយ។

បើងាកមកមើលជីវិតឯកជនរបស់អ្នកនាងវិញ សព្វថ្ងៃអតីតតារាស្រីរូបនេះបានឡើងងារទៅជា លោកជំទាវទៅហើយ​ក្រោយមានស្វាម៉ីមានងារជាឯកឧត្តម ដែលនោះ។ ជីវិតគូស្នេហ៍មួយគូនេះបានធ្វើឲ្យមហាជន កោតសរសើរជាខ្លាំងក្រោយរៀបការជាមួយគ្នាយូរហើយ​តែពុំដែលមានរឿងអាស្រូវបែកបាក់គ្នានោះទេ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះបើយោងតាម គណនីហ្វេសប៊ុករបស់លោកជំទាវផ្ទាល់បានសរសេររៀបរាប់យ៉ាងដូចច្នេះថា៖ “ខ្ញុំបានធ្វើការតេស្តរួចរាល់ហើយ. ហើយក៏ត្រៀមខ្លួនរួចជាស្រេចផងដែរ 🙏🏻សូមបងប្អូនធ្វើការថែរក្សាសុខភាពឲ្យបានល្អនៅក្នុងរដូវកាលនេះ. សូមកុំSweet ជាមួយប្ដីច្រើនពេកប្រយ័ត្នដូចខ្ញុំ😂😂 បញ្ជាក់: មិនមែនកើត កូវីដទេ គឺមានបេបី“។

សូមបញ្ចាក់ដែលថាតារាស្រីរូបនេះ មានកូនស្រី២នាក់ជាចំណងដៃនៃស្នេហារួចមកហើយ បន្ទាប់ពីរៀបការជាមួយគ្នាអស់ជាង១០ឆ្នាំ៕

លោកជំទាវផាន់ ម៉ូនីកា និងស្វាមី
លោកជំទាវផាន់ ម៉ូនីកា និងស្វាមី
លោកជំទាវផាន់ ម៉ូនីកា
លោកជំទាវផាន់ ម៉ូនីកា និងស្វាមី
លោកជំទាវផាន់ ម៉ូនីកា និងស្វាមី

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

អានហើយរំជួលចិត្ត! ទោះជាលែងជាអ្វីនឹងគ្នាមែន តែលោក ដួង ឆាយ​ ស្រាប់តែធ្វើរឿងមួយនេះ ក្រោយអតីតភរិយាជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ
មិនធម្មតា! តារាស្រីបីដួង ដែលហ៊ានចំណាយប្រាក់រាប់លានដុលារទិញ​ទិញ​ធានា​រ៉ាប់រង​ជើង​របស់ពួកគេ
ចូលរួមរំលែកទុក្ខ! ព្រះសង្ឃមួយអង្គ បានធ្វើអត្តឃាត ដោយបន្សល់ត្រឹមលិខិតមួយសន្លឹក អានហើយរំជួលចិត្ត
មិនធម្មតា! គ្រប់គ្នាភ្ញាក់ព្រឺត ពេលឃើញតារាកំប្លែង យាយយ៉យ ពាក់ស័ក្ត៥ ឋាន: ជាវីរសេនីយឯក
មិនសរសើរមិនបាន! ត្រឹមតែអាយុ ២២ឆ្នាំសោះ Zhao Lusi ត្រូវបានក្រុមហ៊ុនលំដាប់ពិភពលោកចុះកុងត្រាផ្សាយពាណិជ្ជកម្មជាមួយ
telegram : 066 74 3388
%d bloggers like this: