តារាកម្សាន្ត៖ មានសិល្បករ សិល្បការិនី មិនតិចទេដែលបានសម្រេចចិត្តដើរចេញពីជីវិតជាអ្នកសិល្បៈ ដោយហេតុថាពួកគាត់មានគ្រួសារ ខ្លះក៏ទៅនៅស្រុកក្រៅ ហើយខ្លះទៀតក៏មានបញ្ហាផ្សេងៗរាប់មិនអស់។នៅក្នុងចំណោមដែលដើរចេញពីវិថីសិល្បៈទាំងនោះ ភាគច្រើនគាត់មានការនឿយណាយ និងការរិះគន់ជាន់ពន្លិចពីសំណាក់មហាជន រហូតដល់គាត់គិតថា ហ្នឹងមិនវិលត្រឡប់ចូលវិស័យមួយនេះទៀតទេ។
យ៉ាងមិញ ទន្ទឹមហ្នឹងនេះដែលក៏មាន សិល្បករ សិល្បការិនី មិនតិចអ្នកដែរ ដែលបោះបង់ហើយតែពួកគាត់ត្រឡប់វិញមកវិញ ដោយខ្លះ ជាតារាចម្រៀង តារាសម្ដែង ពិធីករ ជាដើម។ តួយ៉ាង ដូចជាតារាទាំងបួននេះអ៊ីចឹង៖
១.អ្នកនាង គង់ ចាន់ស្រីមុំ
បន្ទាប់ពីរៀបការរួច អ្នកនាង គង់ ចាន់ស្រីមុំ បានផ្អាកការងារសិល្បៈមួយរយៈធំ ម្យ៉ាងនាងក៏មានកូនតូចត្រូវមើលថែ និងរវល់ជាមួយមុខជំនួញផងដែរ។ ក្រោយជោគជ័យលើមុខជំនួញ អ្នកនាងក៏ផ្អើមបង្ហាញខ្លួនក្នុងវិស័យសិល្បៈសារជាថ្មី។


២៖ អ្នកនាង សុខ ស្រីនាង
សុខ ស្រីនាង បន្ទាប់ពីរៀបការមានស្វាមី តារារូបនេះស្រាប់តែបាត់ដំណឹងសូន្យឈឹងពីការងារសិល្បៈតែម្ដង។ តែ បន្ទាប់ពីចែកផ្លូវជាមួយស្វាមី អ្នកនាងក៏បានមកសាងភាពល្បីល្បាញម្ដងទៀត ដោយជ្រកក្នុងទ្រនំថ្មី របស់ផលិតកម្មរស្មីហង្សមាស។


៣៖ អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា បានបាត់មុខពីវិថីសិល្បៈអស់ជាច្រើនឆ្នាំ ដោយពុំដឹងមូលហេតុ ការបាត់ដំណឹងនោះស្របពេលអ្នកនាងឡើងកូដខ្លាំង។ ប៉ុន្តែ ក្រោយ ស្ងាត់មួយរយៈធំ នាងក៏បង្ហាញមុខម្ដងទៀតក្នុងវិស័យសិល្បៈមួយនេះ ហើយបច្ចុប្បន្នតារារូបនេះ កាន់តែមានប្រជាប្រិយភាពខ្លាំងជាងមុនផងដែរ។


៤៖ កញ្ញា រ៉េត សារីតា
រ៉េត សារីតា បានផ្អាកការងារសិល្បៈមួយរយៈធំ ប៉ុន្តែនាងបានវិលត្រឡប់មកវិញ ខណៈនាងបានដាក់ពាក់ចូលរួមប្រកួត Miss Universe Cambodia ឆ្នាំ២០២០ រហូតជាប់ជាម្ចាស់ជ័យលាភី មានឱកាសទៅចូលរួមប្រកួតបវរកញ្ញា ក្នុងកម្មវិធី Miss Universe លើឆាកអន្តរជាតិយ៉ាងដូច្នេះ។

