2022/08/17 at 5:22 PM
Banner Top
មិនធម្មតា! ភរិយាក្រោយរបស់ នាយតាក់ស៊ី ស្រាប់តែបោះពាក្យសម្ដីបែបនេះ ក្រោយសែនព្រេនរស់នៅជាមួយគ្នាមិនបានប៉ុន្មានផង

កម្សាន្ត៖ កាលពីពេលថ្មីៗនេះ នាយតាក់ស៊ី ក៏បានផ្ដល់បទសម្ភាន៍ជាមួយវេបសាយក្នុងស្រុកល្បីឈ្មោះមួយថា លោកពុំមានសល់អ្វីនោះទេ ក្រៅពីខ្លួន ហើយពេលនេះ កំពុងស្នាក់នៅក្នុងបន្ទប់ជួលមួយកន្លែង ដោយមិនមានលុយបង់ថ្លៃបន្ទប់ទៀត​ រកព្រឹកខ្វះល្ងាចបានមួយថ្ងៃរស់មួយថ្ងៃ។ តែបើនិយាយចំណងស្នេហា លោកបានសម្រេចចែកផ្លូវគ្នាជាមួយភរិយា ដែលប្រិយមិត្តស្គាល់ថាជាតារាកំប្លែងរបស់ CTN នោះគឺអ្នកនាង ភីម ហើយការចែកផ្លូវគ្នារបស់លោកមានរយះពេលជិតបីឆ្នាំទៅហើយ បើគិតពីដើមឆ្នាំ២០១៩ រហូតមកទល់នឹងពេលនេះ ហើយមូលហេតុចម្បងដល់ថ្នាក់ចែកបែកបាក់គ្រួសារ លោកក៏បានបញ្ចាក់ប្រាប់ថា ដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួន។

តែបើងាកមកមើលពីជីវិតរបស់លោកសព្វថ្ងៃ លោកបានប្រាប់ថាលោកមានដៃគូថ្មីហើយ ហើយកំពុងតែផ្អែមល្ហែមខ្លាំងជាមួយគ្នាទៀតផង។ភរិយាក្រោយរបស់លោក មានអាយុ៣៨ឆ្នាំហើយ ដោយមានវ័យស្របាក់ស្របាលនឹងលោកដែរ។

ដោយឡែក ក្រោយពីសែនព្រេនជាមួយគ្នាហើយ ស្រាប់តែម្ចាស់គណនីហ្វេសប៊ុក ឈ្មោះថា Sok Lin ដែលគេស្គាល់ថា ជាភរិយា នាយតាក់ស៊ី បានបង្ហោះសារមួយពោរពេញដោយអត្ថន័យចាក់ដោត។

បើតាមសំណេររបស់ភរិយា របស់នាយ តាក់ស៊ី បានសរសេររៀបរាប់ដូច្នេះថា៖ “អរគុណបងដែលច្បាស់លាស់ជាមួយអូនហើយតស៊ូជាមួយគ្នាមិនមានស្តុកស្តម្ភដូចគេតែក្ដីសុខ​ មិនបានរៀបការធំដុំតែក៏សប្បាយចិត្តចាស់ទុំដឹងឮសងខាង”

ភរិយា នាយតាក់ស៊ី
នាយ តាក់ស៊ី និងភរិយា
នាយ តាក់ស៊ី និងភរិយា
នាយ តាក់ស៊ី និងភរិយា
នាយ តាក់ស៊ី និងភរិយា
នាយ តាក់ស៊ី និងភរិយា
នាយ តាក់ស៊ី និងភរិយា
នាយ តាក់ស៊ី និងភរិយា
នាយ តាក់ស៊ី និងភរិយា
នាយ តាក់ស៊ី និងភរិយា
នាយ តាក់ស៊ី និងភរិយា
នាយ តាក់ស៊ី និងភរិយា
នាយ តាក់ស៊ី និងភរិយា
នាយ តាក់ស៊ី និងភរិយា

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply