កម្សាន្ត៖ មហាជនបានសម្ដែងការស្ងើចសរសើរចំពោះបុរសម្នាក់ដែលមានទឹកចិត្តល្អប្រពៃចំពោះ អ្នកនាង ខ្ញុង ដែលឃើញនាងលិចលង់ហើយតែមិនជាន់បន្ថែម។
ដូចដែលលោកអ្នកដឹងហើយថា ខ្ញុង ជំពាក់ប្រាក់គេច្រើនណាស់ ដោយប្រាក់នោះខ្ទង់សែនដុលារឯណោះ ដែលមានម្ចាស់បំណុលសរុបជាង ២០នាក់ ហើយនេះជាសម្ដីដែលចេញពីមាត់អ្នកនាងផ្ទាល់។ ដោយទាល់កំនិតនឹងបំណុលច្រើនទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុង ក៏បានសុំពះលើកដៃសុំមហាជនម្នាក់មួយដុលារសម្រាប់ដោះបំណុល និងសុំចិត្តម្ចាស់លុយទាំងអស់ដែលនាងជំពាក់កុំឲ្យគិតការប្រាក់ទៀតអី។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ម្ចាស់បំណុលរបស់នាងម្នាក់បានសរសេរផុសលើបណ្ដាញសង្គមហ្ចេសប៊ុក ដោយគាត់លើកឡើងយ៉ាងដូចច្នេះថា “ខ្ញុំជាម្ចាស់បំណុលមួយរូប តែដល់មកឃើញទិដ្ឋិភាពជាក់ស្តែងកម្សត់បែបនេះ ខ្ញុំមិនដាច់ចិត្តបង្ខំទារយកលុយពីគាត់ភ្លាមៗទេ ថែមទាំងក្តុកក្ដួលក្នុងចិត្ត បែរជាអាណិតជួយ ឧបត្ថម្ភបន្តែម ទឹកប្រាក់៣០០$ ដេីម្បីជួយសម្រួលជាដេីមទុនលក់ដូរសម្រាប់ទៅថ្ងៃមុខវិញ 🙏🙏🙏😭😭“។
ទឹកចិត្តរបស់ម្ចាស់បំណុលខាងលើ បានធ្វើឲ្យមហាជន សំដែងការត្រេកអរជាខ្លាំងជំនួសនាងខ្ញុង និងស្វាម៉ី៕




