កម្សាន្ត៖ កម្មវិធី Miss Universe Cambodia ថ្ងៃប្រកួតផ្តាច់ព័ត្រ ត្រូវបានបញ្ចប់ហើយកាលពីយប់មិញ ដែលត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១។
តើលោកអ្នកចង់ដឹងទេថា ក្នុងចំណោមអ្នកចូលរួមប្រកួតទាំងអស់ តើនរណាជាម្ចាស់ជ័យលាភីដែលអាចគ្រងតំណែងជាម្ចាស់មកុដបន្ត ពីកញ្ញា រ៉េត សារីតា?
ក្រោយការប្រកួតបានបញ្ចប់ Miss Universe Cambodia ម្ចាស់មកុដគឺបានទៅបេក្ខនារីដែលពាក់ស្លាកលេខ ១៥ ដែលមានឈ្មោះថា ងិន ម៉ារ៉ាឌី ។ កញ្ញា មានកម្ពស់១.៦៥ម៉ែត្រ អាយុ២២ឆ្នាំ អាចប្រើប្រាស់បានបីភាសា យ៉ាងស្ទាត់ជំនាញ រួមមានភាសា ខ្មែរ អង់គ្លេស និងថៃ បូករួមនឹងការឆ្លើយសំនួរបានយ៉ាងល្អឥតខ្ចោះ៕











អត្ថបទ៖ រចនា