សង្គម៖ មហាជនបានសម្ដែងការសាទរជាខ្លាំង ក្រោយឃើញកីឡាក លោក វង្ស ណយ បាននាំយកមីចំនួន៤៦កេស ទៅជូនកាកបាទក្រហមកម្ពុជាសម្រាប់អ្នកខ្វះខាតបន្ត។
បើយោងតាមសំណេរដ៏មានន័យជ្រៅ និងចាក់ចំបេះដូងរបស់មហាជន លោកបានសរសេរផុសក្នុងគណនីបណ្ដាញសង្គម ដោយអមជាមួយរូបភាពយ៉ាងដូចច្នេះថា៖ “បើដឹងថាខ្លួនក្រហើយ គ្មានសំណាងទៀត ត្រូវខំធ្វើបុណ្យឱ្យបានច្រើន ទៅតាមសទ្ធាដែលមាន ទោះបីទេវតាមិនដឹង ក៏យើងមានសេចក្តីសុខផ្លូវចិត្តដែរ ពេលនេះខ្ញុំបានយកមីចំនួន ៤៦កេស មកជូន កាកបាទក្រហមកម្ពុជា ហើយសូមជូនដល់ បងប្អូនដែលមានបញ្ហា ដោយសារទឹកជំនន់ (សូមជូនបុណ្យផងអ្នកទាំងអស់គ្នាអើយ) សូមអរគុណយ៉ាងជ្រាលជ្រៅដល់ នាយិកាកបាទក្រហម ដែលបានទទួលយ៉ាងកក់ក្តៅខ្លាំងបំផុត”។
យ៉ាងណាមិញ អ្នកគាំទ្ររបស់លោក ក៏ដូចជាអ្នកលេងបណ្ដាញសង្គមបានសម្ដែងការកោតសរសើរជាខ្លាំង ចំពោះទឹកចិត្តរបស់លោក ស្របពេលលោកក៏ជួបរឿងខ្វះខាតដែរ តែនៅឆ្លៀតជួយសង្គមទៀត៕




អត្ថបទ៖ រចនា