2022/08/17 at 4:34 PM
Banner Top
មិនធម្មតា! ប្រភពច្បាស់ការមួយទម្លាយថា ព្រាប សុវត្ថិ ឡើងងារជាឧកញ៉ា?

កម្សាន្ត៖ មានពាក្យចចាមអារ៉ាជាច្រើនបានឡើកឡើងពេញបណ្ដាញសង្គមថា កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បានក្លាយខ្លួនជាឧកញ៉ាហើយ។

យ៉ាងណាមិញ ចំពោះពាក្យចចាមអារ៉ាខាងលើក៏បានបញ្ជាក់យ៉ាងដូចច្នេះទៀតថា ដំណឹងដែលតារាចំរៀងសំលេងធ្ងន់ ព្រាប សុវត្ថិ ឡើងជាឧកញ៉ាមិនត្រូវបានគេទម្លាយជាសាធារណៈជូនមហាជនឲ្យបានដឹងឡើយ។ ស្របពេលមានការលេចលឺខាងលើ អ្នកគាំទ្រក៏ដូចជាមហាជនខ្លះបានឡើកឡើងថា ព័ត៌ខាងលើអាចជារឿងពិតក៏ថាបាន ក្រោយពួកគាត់ឃើញ លោក ព្រាប សុវត្ថិ ជោគជ័យជាខ្លាំងលើករាងរផ្នែកអចលនទ្រព្យ​និង​មុខ​ជំ​នួញ​ដទៃទៀត ដែលកំពុងទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។

តែបើងាកមកមើលសាម៉ីខ្លួនវិញ គេពុំទាន់ឃើញតារាចម្រៀងរូបនេះ មានប្រតិកម្មតបត ឬឆ្លើយតបចំពោះពាក្យចចាមរ៉ាខាងលើនៅឡើយនោះទេ ខណៈមហាជន កំពុងរង់ចាំការបកស្រាយពីម្ចាស់ខ្លួនដូចគ្នា៕

លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ និង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
លោក ព្រាប សុវត្ថិ (ពាក់វ៉ែនតា)
លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply