កម្សាន្ត៖ តារាស្រីភ្នែកធំៗ និយមតែងខ្លួនបែបស៊ិចស៊ី កញ្ញា រ៉ូស ត្រូវបានមេធាវីរបស់ អ្នកស្រី ទ្រី ដាណា អញ្ជើញឲ្យចូលខ្លួនស្រាយបំភ្លឺរឿងខមិនមួយ ដែលនាងបានសរសេរក្រោម ផុសរបស់ ទ្រី ដាណា ដែលមានខ្លឹមថា”ចែស្អាតណាស់ តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឲ្យបងតុបតែងខ្លួន មើលទៅស៊ីវីល័យ សាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះស្រលាញ់ទឹកចិត្តសប្បុរសធម៌របស់បង”។
តែរយះពេលជាង២៤ម៉ោងទៅហើយ កញ្ញា រ៉ូស មិនបានចូលខ្លួនទៅបំភ្លឺតាមការស្នើសុំរបស់មេធាវី ទ្រី ដាណា ឡើយ ដោយនាងសំអាងថា រូបនាងបាន សុំទោសអ្នកនាង ទ្រី ដាណា ជាសាធារណៈរួចរាល់ហើយ។
យ៉ាងណាមិញ រឿងក្ដីក្ដាំងមួយនេះកំពុងតែមានកម្ដៅយ៉ាងក្ដៅគគុក ក្នុងបណ្ដាញសង្គម ដោយមតិមហាជនខ្លះឡើកឡើងថា គ្រាន់តែខមិនបែបនោះសោះ មិនគួរអ្នកស្រី ដាណា ធ្វើយ៉ាងដូចច្នេះដាក់ រ៉ូស ឡើយ៕




អត្ថបទ៖ រចនា