2022/08/17 at 5:04 PM
Banner Top
តារាចម្រៀងរបស់ហង្សមាស អ្នកនាង សួស វីហ្សា លួចបង្ហើបប្រាប់ថា ស្វាម៉ីរបស់ខ្លួនបច្ចុប្បន្ន ពីមុនគ្រាន់តែ​​ជាមិត្តជិតស្និតនឹងគ្នាប៉ុណ្ណោះ

កម្សាន្ត៖ ម្ចាស់បទ “រាំពេលខូចចិត្ត” អ្នកនាង សួស វីហ្សា សព្វថ្ងៃកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម ក្រោយអ្នកនាង និងស្វាម៉ី បំបែកកំណត់ត្រាថ្មីនៅកម្ពុជា ឡាយផ្ទាល់បែបកំប្លែងៗតែងខ្លួនជាភេទទីបី មានអ្នកចូលទស្សនាជាង ១២០ខេ(120K)។

មុនទទួលបានប្រជាប្រិយភាពខ្លាំងបែបនេះ គូស្នេហ៍មួយគូនេះត្រូវបានមហាជនស្គាល់ក្នុងនាមជាអ្នកសិល្បៈ ដោយអ្នកនាង វីហ្សា ជាតារាចំរៀងប្រចាំផលិតកម្មរស្មីហង្សមាស ចំណែកស្វាម៉ីគឺជាតារាសម្ដែង​។ យ៉ាងណាមិញ ប្ដីប្រពន្ធមួយនេះក៏ធ្លាប់លួចប្រាប់អ្នកគាំទ្រដែលថា ដើមឡើយពួកគាត់ទាំងពីរគ្រាន់តែជាអ្នកស្គាល់គ្នាធម្មតាៗប៉ុណ្ណោះ ដោយផ្ដើមស្គាល់គ្នាដោយការឌឺដង និងស្អប់ជំពប់លើ រហូតបាក់ចិត្តលើគ្នា។

បើតាមសំណេរបែបផ្អែមល្ហែមយ៉ាងចាក់ដោត ដែលបានផុសដោយលោក ថមមី បានសរសេរលើគណនីហ្វេសប៊ុករបស់លោកថា៖ “រឿងពិតក៍មានដែរ គឺរឿងជីវិតពិតរបស់ខ្ញ៉ំនិងប្រពន្ធខ្ញ៉ំនឹងហើយ កាលនៅជាពួកម៉ាកនឹងគ្នា មែនទេ មីកាតឿ និង អាខ្មៅ Sous Visaពីមិត្តក្លាយជាស្នេហា រួចក៍បានរៀបការ ហើយក៍ក្លាយជាម៉ាកប៉ា កូនស្រីសាម៉ូលីណា វាពិតជាអស្ចារ្យ ដូចពាក្យលោកថា ស្នេហាពិតនោះណា តស៊ូពីម៉ូតូកូនទា រហូតមានឡាន រហូតមានផ្ទះ រហូតមានក្រុមហ៊ុន រហូតមានមុខរបរ រហូតមានគ្រប់យ៉ាងនៃចំណែកគោលដៅជីវិត អរគុណអូនសម្រាប់ការតស៊ូជាមួយបង ប្រពន្ធសំលាញ់”

ស្ដាប់ទៅពិតជាមួយគួឲ្យជឿទេ​ ដែលថាពីការស្អប់គ្នា មកជាស្រលាញ់បេះមិនចេញបែបនេះនោះ វាដូចជាស្នេហាដែលមានក្នុងភាពយន្តអ៊ីចឹង៕

លោក ថមមី
រូបភាព
រូបភាព
រូបភាព
រូបភាព

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Reply